ថៃ៖ កាលពីថ្មីៗនេះ មានភាពភា្ញក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកទេសចរជនជាតិចិនមួយក្រុម បានសម្រេចចិត្ត ទៅកន្លែងនេសាទក្រពើមួយកន្លែង ក្នុងខេត្ត Chunborey នៃប្រទេសថៃ។

យោងតាមប្រភពបានឱ្យដឹងថា ជនជាតិចិនមួយក្រុមនេះ បានជិះក្បូនកំសាន្តមួយ ដែលមានទ្រុងដែកព័ទ្ធជុំវិញ ដោយពួកគេជិះ ដើម្បីបោះចំណី ឱ្យក្រពើជាច្រើនក្បាលស៊ី ដែលកំពុងឃ្លាននៅខាងក្នុងទឹក។ យ៉ាងណាមិញ សម្រាប់កន្លែងកំសាន្តនេះ ស្ថិតក្នុងតំបន់ Elephant Territory Pattaya ដែលចំណាយរយៈពេល ២ម៉ោង ពីទីក្រុងបាងកក ដើម្បីមកដល់តំបន់នេះ ហើយកនែ្លងកំសាន្តនេះ ជាកន្លែងដ៏លី្បល្បាញ សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។ ប្រភពបានបញ្ជាក់ទៀតដែរថា ការកំសាន្តនេសាទក្រពើនេះ ជាការកំសាន្ត របស់ភ្ញៀវទេសចរជនជាតិចិន ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែចំពោះមនុស្សក្នុងស្រុកវិញ មានចំនួនតិចណាស់ ដែលស្គាល់ពីតំបន់កំសាន្តនេះ។

គួរបញ្ជាក់ផងដែរថា តំបន់កំសាន្តនេះ អាជ្ញាធរទេសចរថៃ នឹងចុះទៅត្រួតពិនិត្យពីសុវត្ថិភាព និងផ្ដល់ជាគ្រឿងបរិក្ខារ ដោយលោកយល់ឃើញថា ក្បូននេះនឹងអាចក្រឡាប់ ឫលិច នៅពេលណាក៏មិនដឹង។

ខាងក្រោមនេះ ជារូបភាពរបស់ភ្ញៀវទេសចរ ជនជាតិចិន ដែលចំណាយយពេលវេលារបស់ពួកគេ មកកំសាន្តនៅក្នុងតំបន់នេះ៖

ប្រភព៖ បាងកកខូខូណាត់

ការចាប់អារម្មណ៍ខ្មែរឡូត៖

រំលឹកដល់រឿងសត្វក្រពើ ប្រិយមិត្ដប្រហែលជាឆ្ងល់ថាហេតុអ្វី សត្វក្រពើ អាចដេកលក់ ដោយទុកភ្នែកម្ខាង នៅតែបើកនិង ដំណើរការបាន?

នេះបើយោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ចេញពីរបាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា សត្វក្រពើគឺអាច ដេកលក់បានដោយ ទុកឲ្យភ្នែកម្ខាងរបស់វា បើក និងដំណើរការធម្មតា ដើម្បីឃ្លាំមើល អ្វីដែលនៅជុំវិញខ្លូន ក៏ដូចជាដើម្បីការពារខ្លួនវា ផងដែរ។

ក្នុងនោះអ្នកវិទ្យាសាស្ត្រ ក៏បានសន្និដ្ឋានថា នៅពេលដែលសត្វក្រពើ បើកភ្នែកម្ខាងក្នុងពេល ដែលពួកវាដេកលក់ នោះក៏មានន័យថា ខួរក្បាលមួយផ្នែក របស់វាក៏កំពុងតែ ដំណើរការក្នុងពេលនេះ ផងដែរ ស្របពេល ដែលខួរក្បាលមួយផ្នែក ត្រូវបានសម្រាកនៅក្នុង ដំណេកលង់លក់របស់វា។

ការសន្និដ្ឋាន និងការរកឃើញទាំងនេះ មានឡើងបន្ទាប់ពី ក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការពិសោធន៍ទៅលើ ប្រភេទសត្វមួយចំនួន មានទាំងបក្សី និងពពួកសត្វល្មូន ហើយក្នុងនោះ របាយការណ៍ទាក់ទង ទៅនឹងការ ដេកលក់ដោយ បើកភ្នែកម្ខាងរបស់ សត្វក្រពើនោះគឺជា ការរកឃើញដ៏ថ្មី និងជាក់ស្តែងមួយ។

វេជ្ជបណ្ឌិត John Lesku អ្នកវិទ្យាសាស្ត្រមកពី សាកលវិទ្យាល័យ La Trobe នៃទីក្រុង Melbourne និងជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវ មួយនេះបាននិយាយថា “កាលពីមុនយើងបានដឹងថា ប្រភេទសត្វត្រីផ្សោតសមុទ្រ និងត្រី dolphin ព្រមទាំងពពួកសត្វបក្សី គឺអាចដេកលក់ ដោយទុកភ្នែកម្ខាង របស់វាឲ្យនៅបើកដំណើរការ ដើម្បីការពារខ្លួនពួកវា ពីការប្រមាញ់ តែពេលនេះយើង ក៏បានដឹងថាសត្វក្រពើ ក៏ជាប្រភេទសត្វ ស្ថិតនៅក្នុងចំណោមនោះដែរ។ នេះគឺជា កត្តាធម្មជាតិ ដ៏អស្ចារ្យមួយរបស់សត្វ ដែលវាខុសពីមនុស្សយើង ព្រោះថាយើងដេកលក់ គឺខួរក្បាលទាំងស្រុង ត្រូវបានផ្អាកដំណើរការ តែម្តង ពោលគឺមិនអាច សម្រាកមួយផ្នែក ទុកមួយផ្នែក ដូចពពួកសត្វ ទាំងនេះបានឡើយ”។

នេះគឺជារបាយការណ៍ថ្មី មួយរបស់អ្នកវិទ្យាសាស្ត្រ​ ដែលបានបញ្ជាក់ អំពីកត្តាធម្មជាតិមួយចំនួន ដែលពួកយើងភាគច្រើន មិនធ្លាប់បានដឹង ពីមុនមក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]