បច្ចុប្បន្នយើងកំពុងតែរស់នៅ ក្នុងបណ្តាញទំនាក់ទំនងសង្គមដ៏ទំនើបមួយ ដែលមានឈ្មោះថា Facebook ។ យុវវ័យសព្វថ្ងៃគ្មាននរណាម្នាក់ ដែលមិនស្គាល់វានោះទេ ហើយតែងតែប្រើប្រាស់វាជាប់ជានិច្ច នៅក្នុងគោលបំណងផ្សេងៗគ្នា ទាំងការស្វែងរកមិត្ត អាជីវកម្ម ឬអានសារព័ត៌មាននានា។

ប៉ុន្តែមានអ្នកខ្លះមិនបានគិតថា ការថតរូប Selfie ឬថតរូប ដំណើរកម្សាន្តជាច្រើនផុសឱ្យអ្នកដទៃគេបានឃើញនោះ វាមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណានោះទេ។

អ្នកវិទ្យាសាស្ត្រមកពី Freie University នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ បានរកឃើញថា អ្នកដែលចូលចិត្តផុស ឬបង្ហោះ​ ទិន្នន័យផ្ទាល់ខ្លួននៅលើបណ្តាញសង្គមជារឿយៗ មិនថាតែលើ Status  រូបថត Selfie  ឬឃ្លីបវីដេអូនិយាយពីខ្លួនឯងជាដើមនោះទេ  អាចប្រឈមមុខនឹងដំណើរការខួរក្បាលខុសប្រក្រតី  ជាងមនុស្សធម្មតា។

អ្នកទាំងនោះភាគច្រើន ខួរក្បាលពួកគេ តែងបញ្ជាថា ត្រូវតែធ្វើខ្លួនឯងឱ្យភើហ្វិក ឬ ល្អឥតខ្ចោះ (Perfect) ជានិច្ច  ច្រើនជាងនរណាៗទាំងអស់  ឬបានយកខ្លួនឯងផ្សារភ្ជាប់ទៅនឹងការយល់ឃើញរបស់ខ្លួនឯង (Self-cognition) ដែលជាញឹកញាប់តែងមានភាពខុសប្លែកពីអ្នកដទៃ។

នេះហើយជាមូលហេតុ ដែលធ្វើឱ្យអ្នកនៅក្បែរខ្លួន គិតថាយើងជាមនុស្សចំលែក ខ្វាយខ្វល់តែពីខ្លួនឯង  មិនសូវបានចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន  ឯការចងចាំ វិញ មានការចុះខ្យោយជារឿយៗ  ព្រោះរវល់តែឈ្លក់វង្វេងនឹងខ្លួនឯងជ្រុលខ្លាំងពេក។ ឥរិយាបថនេះ នឹងបណ្តាលឱ្យអ្នក ចេះតែមានអារម្មណ៍ថា ចង់ចែករំលែករូបភាពទៅ កាន់មិត្តភក្កិក្នុងបណ្តាញសង្គមដោយមិនដឹងខ្លួន។


ការសិក្សានេះ បានរកឃើញទៀតផងដែរថា អ្នកដែលបានបង្ហោះរូបចូលក្នុង ហ្វេសប៊ុកជាញឹកញាប់  នឹងធ្វើឱ្យកោសិកាខួរក្បាល  និងស្រោមខួរក្បាលផ្នែកខាង មុខ ត្រូវធ្វើការធ្ងន់ ហើយស្រោមខួរក្បាលផ្នែកខាងក្រោយវិញ (lateral orbitofrontal cortex) នឹងមានការរីករាលដាលទៅលើខួរក្បាលទាំងមូល យ៉ាងឆាប់រហ័សជាងអ្នក ដែលមិនចូលចិត្តបង្ហោះរូបនៅក្នុងហ្វេសប៊ុក។  យូរៗទៅ វាអាចបណ្តាលឱ្យកើតជំងឺភ្លេចភ្លាំងកម្រិតធ្ងន់ផងដែរ ដែលមិនអាចស្រោចស្រង់បាន។

ដូច្នេះទោះបីជាបណ្តាញសង្គម  អាចជួយយើងឱ្យឈានដល់ការប្រើជីវិត នៅក្នុងភាព ស៊ីវិល័យក៏ពិតមែន  ប៉ុន្តែសូមកុំភ្លេចថា វាមានគ្រោះថ្នាក់ចំពោះខ្លួនឯង  ជាពិសេសគឺ ការធ្វើការរបស់ខួរក្បាល  និងមនុស្សមួយចំនួននៅជុំវិញខ្លួនអ្នក  កំពុងតែឃ្លាតឆ្ងាយ ពីអ្នកបន្តិចម្តងៗហើយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]