បាត់ដំបងៈក្មេងស្រីអាយុ ៩ឆ្នាំ ត្រូវបុរសម្នាក់ លួងលោម ឲ្យមកមើលវីដេអូសិច រួចចាប់ចាប់រំលោភ តែមិនបានសម្រេច កាល ពី ឋរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ នៅផ្ទះអ្នកជិតខាង ក្នុងភូមិ ពេលម្តាយដឹង ប្តឹងនគរបាល ឲ្យចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅប៉ុស្តិ៍នគរបាលអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចនាំយមកមក អធិការដ្ឋាន នគរបាលស្រុក ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប។

លោកវរសេនីយ៍ត្រី យឹម វិចិត្រ អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មាន ឈ្មោះ ចេក បាន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ដឹកម្រេចលក់ពីបាត់ដំបង ទៅផ្សារស្វាយ ខេត្តបន្ទាយមានជ័យ វិលល្ងាច និង មានទីលំនៅក្រុមទី១៧ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។

តាមពាក្យបណ្តឹង ម្តាយជនរងគ្រោះ (ស្រង់សម្តីក្មេងរងគ្រោះ) បានរៀបរាប់ប្រាប់សមត្ថកិច្ច ក្នុងពាក្យបណ្តឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១៥ រសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១២ ក្មេងស្រីរងគ្រោះ កំពុងដើរកាន់មែកដើមឫស្សីតូច អូស តាម ថ្នល់មុខផ្ទះជនសង្ស័យ។

ពេលនោះជនសង្ស័យ បានបកដៃ ហៅក្មេងស្រីរងគ្រោះ ឲ្យមកមើលវីដេអូសិច ក្នុងទូរស័ព្ទដៃ មួយ សន្ទុះក្រោយមក ក៏មានអារម្មណ៍ ចង់រួមភេទ ជាមួយក្មេងរងគ្រោះ ហើយក៏បានលួងលោមក្មេង ឲ្យស្រាតខោ រួចប្រដាប់ភេទ ខ្លួនទៅញល់ប្រដាប់ភេទក្មេង តែមិនបានស៊ីជម្រៅទេ ភ្លាមៗនោះក្មេងរងគ្រោះ បានស្រែក ជនសង្ស័យភ័យ ខ្លាចគេដឹង ក៏ឲ្យ ជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ។

លុះស្អែកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្មេងរងគ្រោះ បានប្រាប់ម្តាយ ដឹងរឿងរាវនោះ។ ពេល ម្តាយបានដឹងហើយ ក៏បានទៅ ប្តឹង នគរបាលប៉ុស្តិ៍ ឃុំអូរតាគី នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃដដែល ឲ្យជួយ អន្តរាគមន៍។ ក្រោយពីបានទទួល ពាក្យ បណ្តឹងហើយ កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយ កម្លាំងនគរបាលស្រុក ចុះធ្វើការឃាត់ខ្លួន ជនសង្ស័យ នាំយកមក អធិការនគរបាលស្រុក ធ្វើការសាកសួរ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដោយលួងលោមនាង បម្រុងចាប់រំលោភក្មេងរងគ្រោះ ពិតប្រាកដ មែន ដោយសារតែ ខ្លួនឃើញឱកាសស្ងាត់ និងមានអារម្មណ៍ ក្រោយពីមើលវីដេអូសិចរួចផង។ ខ្លួនក៏បានហៅនាង ឲ្យចូលក្នុង ផ្ទះមួយកន្លែង ដែលគ្មានមនុស្សនៅ ហើយចង់រួមភេទជាមួយនាង តែដោយខ្លួនបានញល់ប្រដាប់នាង ហើយនាងឈឺ ក៏ស្រែក ហើយខ្លួនបានឲ្យនាង ត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី២៤ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក ម្តាយនាងបានហៅខ្លួន មកនគរបាល ប៉ុស្តិ៍អូរតាគី ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង ដោយចោទពីបទរំលោភ សេពសន្ធវៈ លើអនីតិជន បញ្ជូនខ្លួនជន សង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]