យោងតាមព្រឹត្ដិការណ៍គ្រោះថ្នាក់ ដែលមានកើតឡើងនានា នៅជុំវិញពិភពលោកយើងនេះ ដូច ស៊ូណាមិ ការផ្ទុះរោងចក្រនុយក្លេអ៊ែរ និងការរញ្ជួយដី ក្រុមអ្នកស្រាវជ្រាវប្រទេសជប៉ុនបាននិយាយថា ជំងឺទាក់ទង និងបេះដូង និងជំងឺទាក់ទងនិងផ្លូវដង្ហើម មានការកើនឡើង ជាង៣ឆ្នាំមុន ព្រោះបរិមាណសារធាតុពុល ក៏មានការកើនឡើងដែលជាដើមហេតុរបស់ជំងឺ។ តាមអោយដឹងពី ក្រុមអ្នកស្រាវជ្រាវប្រទេសជប៉ុនបាន អោយដឹងថា សារធាតុទាំងនោះអាចធ្វើ ចលនារបស់ឈាមមានសភាពយឺតយ៉ាវ សំរាប់ផ្គត់ផ្គង់ ដល់សាច់ដុំ និង បេះដូង។ តាមប្រធានក្រុមស្រាវជ្រាវរបស់ជប៉ុន Hiroaki Shimokawa បាននិយាយថាជំងឺទាក់ទងនិងផ្លូវដង្ហើម នឹងអាចមាន ប្រតិកម្មក្នុងរយៈពេល៣ខែដែលអាច ធ្វើអោយអ្នកជម្ងឺចុះខ្សោយ ហើយបេះដូង ក៏មានការស្ទះ ដោយសារឈាមរត់មិនទាន់ ឬមិនសូវដល់។   ការរកឃើញទាំងនេះ បានបង្ហាញ ក្នុងពេលប្រជុំ នៅប្រទេសអាល្លឺម៉ង់ ទីក្រុង Munich ក្នុងកម្មវិធីពិភាក្សា របស់ក្រុមពិសោធន៍របស់សង្គមអឺរ៉ុប។ តាមកំណត់ត្រាសុខភាពពិភពលោក បាននិយាយថា ប្រទេសជប៉ុនជា ប្រទេសដែលមានមនុស្សអាយុច្រើន ហើយរស់បានយូរ តែចាប់ពីមានគ្រោះធម្មជាតិ និង គ្រោះនានា មក អត្រាមនុស្សចាស់ ដែលទទួលការស្លាប់មានការកើនឡើងលឿនជាងពីមុន គឺ សំរាប់ស្រ្ដី មាន ការកើន៦ ខ្ទង់ និង បុរស ៣ ខ្ទង់ ហើយក៏អាចមានមនុស្សស្លាប់ដោយសារ ជំងឺមហារីកកើនឡើងដល់ ១,៣០០ នាក់ នៅជុំវិញពិភពលោកដែរ។   

 

ដោយ TD

khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]