ក្មេងស្ទាវចំនួន២នាក់ មានមុខ របរជាសិស្សសាលា មិននាំគ្នាខំរៀនសូត្រ បែរជាទៅបង្កើតមុខរបរថ្មីនាំគ្នាជិះម៉ូតូដើរ ឆក់ខ្សែកនិងទូរស័ព្ទ របស់អ្នកដំណើរប៉ុន្ដែ ចំថ្ងៃស៊យទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពី បុរសជនជាតិបរទេសម្នាក់ ស្រាប់តែពេល នោះជនរងគ្រោះបានប្រទាញប្រទង់ ធ្វើឱ្យ ជនសង្ស័យទាំងពីរនាក់នេះ ទំនងជាមិនទាន់ មានបទពិសោធន៍ពេញលេញ ក្នុងរបរខុស ច្បាប់មួយនេះ ដួលម៉ូតូក៏ត្រូវបានកម្លាំងសមត្ថ កិច្ចមូលដ្ឋាននាំគ្នាក្របួចយកមកអធិការដ្ឋាន នគរបាលខណ្ឌដូនពេញតែម្ដង ។

សកម្មភាពឆក់មិនបានសម្រេចធ្វើឱ្យមាន ការភ្ញាក់ផ្អើលនិងចោមរោមមើលពីសំណាក់ អ្នកធ្វើដំណើរតាមផ្លូវខាងលើនេះ បានកើត ឡើងកាល ពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១២នេះ ស្ថិតនៅលើកំណាត់ ផ្លូវព្រះស៊ីសុវត្ថិ ទល់មុខផែអណ្ដែត សង្កាត់ វត្ដភ្នំ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលបានដកស្រង់សំដីរបស់សាក្សី មួយចំនួន ដែលបានឃើញហេតុការណ៍ខាង លើនេះ បានឱ្យ ដឹងថា ជនសង្ស័យទាំងពីរ នាក់ ទី១ ឈ្មោះលី សុវណ្ណណូ អាយុ១៧ឆ្នាំ និងទី២ ឈ្មោះសុខ ឡេង អាយុ១៥ឆ្នាំ មាន មុខរបរជាសិស្ស ប៉ុន្ដែមិន ទាន់ដឹងថា រស់នៅ ទីណានោះទេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ស៊េរីទំនើបមួយគ្រឿង ពីបុរសជនជាតិអាមេ រិកាំង ខណៈកំពុងនិយាយ ទូរស័ព្ទនៅ លើម៉ូតូ កង់បី ស្ថិតនៅកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបានបន្ដថា ពេលនោះដោយ ឃើញឱកាសល្អក្មេងស្ទាវដែលមិនទាន់គ្រប់ អាយុហើយមកប្រកបមុខរបរឆក់ទ្រព្យ សម្បត្ដិរបស់អ្នកធ្វើ ដំណើរ តាមផ្លូវនេះ ស្រាប់ តែឆក់ទូរស័ព្ទពីជនរងគ្រោះ ប៉ុន្ដែដោយជន រងគ្រោះដឹងភ្លាមៗ ហើយប្រទាញប្រទង់ជា មួយពួកគេទាំងពីរនាក់ បណ្ដាលឱ្យដួលម៉ូតូ នៅកន្លែងកើតហេតុ ហើយក៏ត្រូវបានកម្លាំង សមត្ថកិច្ចមូលដ្ឋាន ដែលយាមប្រចាំការនៅ ក្បែរទីនោះឃាត់ខ្លួនតែម្ដងទៅ រួចបញ្ជូនទៅ ឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

យ៉ាងណាក៏ដោយ ទ្រព្យសម្បត្ដិរបស់ជន រងគ្រោះជាជនជាតិបរទេសរូបនេះ មិនទាន់ ស្គាល់អត្ដសញ្ញាណមិនបាត់បង់នោះឡើយ។

ក្រោយកើត ហេតុ សមត្ថកិច្ចបានដកហូត ម៉ូតូរបស់ពួកគេ ចំនួនមួយគ្រឿង ម៉ាកC125 ស៊េរី២០១២ ពាក់ស្លាក់លេខ 1BL-6274 ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]