ភ្នំពេញ ៖ យុវជន២នាក់ ត្រូវជនមិន ស្គាល់មុខ៥នាក់ ប្រើដំបង៤ជ្រុងវាយ ក្នុងចេតនាសម្លាប់ បណ្តាលអោយរង របួសធ្ងន់ដេកសន្លប់នៅក្នុងថ្លុកឈាម នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង ​រាត្រី​ជួប​ស្នេហ៍​ ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថាជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ​របួសធ្ងន់​២​នាក់ រត់​រួចខ្លួន​ម្នាក់ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ អុល វារៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ ចំណែក​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ជន​ដៃដល់​មាន​គ្នា​៥​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

បើតាមសាក្សី​​ថា មុន​ពេល​កើតហេតុ​ ​ជន​រង​គ្រោះ​៣​នាក់បាន​រត់​ចេញពី​ក្នុង​ហាង​ផឹកស៊ី​យីហោ​រាត្រី​ជួប​ស្នេហ៍​ ដោយ​មាន​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​៥-៦​នាក់ ​បាន​រត់​ដេញ​តាម​ពីក្រោយ ប្រដាប់​ដោយ​ដំបង និង​ដុំ​ថ្ម បាន​ស្រែ​កថា វាយ​វា​ឲ្យ​ងាប់ ខណៈ​​រត់​ចេញ​បាន​ប្រមាណ​១០​ម៉ែត្រ ក៏​ត្រូវ​ក្រុម​ជន​ដៃដល់​តាម​ទាន់ និង​វាយ​សំពង​ដោយ​ដំបង​បែកក្បាល​សន្លប់​២​នាក់ រីឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​ដៃដល់​បន្ទាប់​ពី​វាយ​ជន​រង​គ្រោះ​ដេក​ដួល​សន្លប់​២​នាក់​ហើយ​បាន​នាំ​គ្នា​រត់ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក មួយករណីផ្សេងទៀតផង ត្រឹមរយៈពេល៤ថ្ងៃ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជឹម ឬទ្ធី ជាមេបញ្ជាការ បានបើកប្រតិបត្តិការ តាមចាប់ក្រុមជនដៃដល់ ចំនួន៣នាក់ ក្នុងនោះ២នាក់ ជាជនប្រព្រឹត្ត និងម្នាក់ជាបក្ខពួក (អ្នកទទួលផលចោរកម្ម) ដែលជាប់ពាក់ព័ន្ធ ការជិះម៉ូតូដេញកាប់ប្រហារ ជនរងគ្រោះ២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្រោយផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។

ប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនក្រុមបង្កខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលជាអ្នកប្រព្រឹត្តផ្ទាល់នោះទី១ឈ្មោះ សូ សុផុន អាយុ២៥ឆ្នាំ និងទី២ឈ្មោះ លុង សាវុទ្ធី អាយុ២៣ឆ្នាំ និងទី៣ដែលជាបក្ខពួករឿងទទួលផលចោរកម្មនោះមានឈ្មោះ សូ ពុទ្ធវិច្ឆិកា អាយុ២៥ឆ្នាំ។ យ៉ាងណាក៏ដោយ សម្រាប់បក្ខពួកផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន ហើយកម្លាំងជំនាញបាន និងកំពុងតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់។

អានបន្ត សូមចុចទីនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]