យុវជនម្នាក់ត្រូវបាន នគរ បាល ប៉ុស្តិ៍ក្រាំងយ៉ូវឃាត់ខ្លួន ប្រគល់មកឲ្យនគរ បាលស្រុកស្អាង ចាត់ការបន្ត ដែលជននេះត្រូវបានតុលាការ ចេញដីកា បង្គាប់ឲ្យចាប់ ខ្លួន ដោយសារជននេះប្រព្រឹត្ត ហើយគេចខ្លួនរហូតមិនព្រមចូលខ្លួន ទៅបំភ្លឺនៅមុខតុលាការ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

លោក លន ចាន់ថា អធិការរងទទួល បន្ទុកផែនព្រហ្មទណ្ឌបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងទៅតាមដីកា របស់តុលាការលេខ១៦៨៥ ដកបចខ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ ចេញដោយលោកលាង សួគ៍ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្តាល ដោយចោទប្រកាន់ពីបទប្រើអំពើហិង្សា ដោយចេតនាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៧ នៅក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយជននេះ ប្រព្រឹត្តហើយគេចខ្លួនរហូតមិនព្រមចូលខ្លួន ទៅបំភ្លឺនៅចំពោះមុខតុលាការ ទើបតុលាការ ចេញដីកា បង្គាប់ឲ្យចាប់ខ្លួនតែម្តងទៅ។

លោកបានបន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ យ៉ុង សុខហោ ភេទប្រុស អាយុ២០មាន មុខរបរជាកសិកររស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលស្រុកស្អាងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បី ចាត់ការទៅតាម ផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]