ខាងក្រោមនេះជាបទពិសោធន៍របស់នារីម្នាក់ ដែលនាងសម្រកទំងន់ បានសម្រេច ក្រោយពីឈឺចាប់រឿងស្នេហា៖

<< ខ្ញុំឮគេថា “ការតមអាហាររយៈពេល៣ឆ្នាំ មិនស្មើការខូចចិត្ត ព្រោះស្នេហ៍ក្នុងមួយខែ”។ ឃ្លានេះ គឺពិតជាត្រឹមត្រូវជាមួយនិងស្ថានភាពរបស់ខ្ញុំមែន។

ខ្ញុំគឺជានារីម្នាក់មានរូបរាងធាត់ ហើយឆ្នាំនេះខ្ញុំមានអាយុជាងម្ភៃឆ្នាំហើយ។

សរីរាង្គរបស់ខ្ញុំស្រូបយកថាមពល បានយ៉ាងល្អ ហើយថែមទាំងមានចំណូលចិត្តចង់ញុំាចំណីអាហារទៀតផង ហេតុនេះហើយទើបខ្ញុំមានរូបរាងដ៏ធាត់អញ្ចឹង។ ជាពិសេស ចាប់តាំងពីពេលបានចូលធ្វើការ ដោយសារតែការងារត្រូវអង្គុយច្រើនហើយមិនបានធ្វើចលនាថែម ទាំងចូលចិត្តញុំាអាហារ សម្រន់ច្រើនដូច្នេះទើបទម្ងន់ខ្ញុំបានកើនឡើង ខ្លាំង។ ស្រាប់តែពេលឡើងជញ្ជីងថ្លឹង ខ្ញុំភ្ញាក់ខ្លួនស្ទើតែមិនជឿសោះជាមួយ និងទម្ងន់ ៦០គីឡូតែកម្ពស់បាន ៣ម៉ែត្រ ប៉ុន្តែចែកជាពីរ។ ធាត់ ពេកដល់ថ្នាក់ប៉ះកន្លែងណាក៏ឃើញសុទ្ធតែខ្លាញ់ដែរ។ រាល់ពេលអង្គុយ ចុះម្ដងៗ ទោះបីជាខំប្រឹងផើតក្បាលពោះចូលប៉ុន្តែនៅតែឃើញខ្លាញ់ បន្លិចចេញជាភ្នត់លើចង្កេះខោ ឃើញហើយពិបាកមើលខ្លាំងណាស់។ កំភ្លូវ ជើងធំៗដូចជាជើងដំរី ធ្វើឲ្យខ្ញុំមិនអាចស្លៀកខោមួយណាល្មមឡើយ។ អាយុ២៣ឆ្នាំមានរូបរាងធាត់ត្រលុក ប្រសិនបើរមាលលឿនជាងដើរ បែបនេះ ធ្វើឲ្យខ្ញុំខ្មាស់គេណាស់ជាមួយនិឹងសំលៀកបំពាក់ពណ៍ស្រអាប់ មើលមកឃើញដូចមនុស្សចាស់ ចំណាស់ប្រហែល 30-40 ឆ្នាំអញ្ចឹង។>>

<< ពិបាកចិត្តណាស់ដោយសារតែរូបរាងដ៏ធាត់ ត្រលុកនេះអាក្រក់ខ្លាំងណាស់ កាន់តែពិបាកចិត្តជាងនេះ ទៅទៀតនោះ ចៃដន្យពេលឃើញ សង្សាររបស់ខ្ញុំកំពុងកាន់ដៃបណ្តើរស្រីផ្សេង តាមដងផ្លូវ។ ថ្ងៃនោះពិតជាភ្ញាក់ផ្អើលថែមទាំងឈឺចិត្តទៀតផង ខ្ញុំបានរត់ចូលទៅ ច្រានស្រីម្នាក់នោះចេញហើយឲ្យ ពួកគេទាំងពីរដោះ ស្រាយជាមួយគ្នា។ ខ្ញុំមិននឹកស្មានថាគេបាន ជ្រើសរើសនារីម្នាក់នោះ ហើយច្រានខ្ញុំចេញបណ្តាលឲ្យខ្ញុំ ដួលកណ្តាលផ្លូវធ្វើឲ្យខ្ញុំខ្មាស់គេយ៉ាងខ្លាំង ហើយថែមទាំងប្រើសម្តីចំអកមកលើរូបខ្ញុំទៀតផង “នាងឆ្លុះកញ្ចក់មើលខ្លួន ឯងវិញទៅធាត់ដូចជ្រូកអញ្ចឹងចង់មានស្នេហាដែរ? សម្លឹងមើលនាង ខ្ញុំចង់ក្អួត រូបរាងអញ្ចឹងគឺគ្មានសិទ្ធតវ៉ាទេ”។

ក្នុងមួយជីវិតនេះខ្ញុំមិនអាចបំភ្លេចគ្រានោះបានទេ។ រសជាតិឈឺចាប់នៃសង្សារក្បត់ចិត្តហើយបោះបង់ ខ្ញុំចោលគ្មានក្ដីមេត្តា មានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំង ចាញ់ស្នេហ៍គេហើយថែមទាំងបាន យករូបខ្ញុំទៅប្រៀបធៀបនៅចំពោះមុខ ស្រីផ្សេងដែលជាសង្សារក្រោយរបស់គេដែលស្រស់ស្អាតជាង ខ្ញុំហើយតិះដៀល បន្ថោកខ្ញុំធ្វើឲ្យខ្ញុំអាម៉ាសមុខខ្លាំងណាស់។

ដោយសារតែមានការតូចចិត្តខ្លាំងជាមួយនិឹងប្រុសព្រាន។ ខ្ញុំបានសម្រេចចិត្តសងសឹកជាមួយអាប្រុសព្រាន អោយទាល់តែបាន។ ខ្ញុំត្រូវតែផ្លាស់ប្ដូរ ត្រូវតែសម្រកទម្ងន់ខ្លួនឯង ត្រូវតែស្អាត ហើយត្រូវតែល្អអស្ចារ្យ ជាងស្រីម្នាក់ដែលធ្វើឲ្យ ប្រុសក្បត់នោះបោះបង់ខ្ញុំចោល។ ខ្ញុំត្រួវតែមានស្នេហាថ្មីល្អជាងនេះរាប់ពាន់ ដងធ្វើឲ្យពួកគេ ភ្លឺភ្នែកវិញម្ដង។ ខ្ញុំក៏មានផែនការសងសឹកយ៉ាង សន្សឹមៗនិងការសម្រេចចិត្ត ជាមួយនិឹងកំហឹងដែលបានផុសឡើង។

តើអ្នករាល់គ្នាមានដឹងដែរទេ?

ខ្ញុំចំណាយពេលត្រឹមតែ ៨ សប្ដាហ៍តែប៉ុណ្ណោះដើម្បីធ្វើអោយសុបិនក្លាយជាការពិត។ ចា៎ ជាការពិតណាស់ត្រឹមតែ ៨ សប្ដាហ៍តែប៉ុណ្ណោះ។>>

<< ខ្ញុំមិនត្រឹមតែសម្រកទម្ងន់បានជោគជ័យទេហើយថែមទាំង បានជួបស្នេហាស្មោះពិតប្រាកដទៀតផង។ គាត់ស្រឡាញ់ និងផ្គាប់ចិត្តខ្ញុំខ្លាំងណាស់ ជីវិតរបស់ខ្ញុំឥឡូវនេះអាចនិយាយបានថា ស្រស់បំព្រងនិងមានមោទនភាពយ៉ាងខ្លាំង។

អា៎! ភ្លេចនិយាយប្រាប់លោកអ្នកបន្តិច គឺក្រោយពេលបានខិតខំសម្រកទម្ងន់ ឥឡូវនេះខ្ញុំពិតជាពេញចិត្ត ជាមួយរូបរាងរបស់ខ្ញុំ។ ខ្ញុំមានរូបរាងសមល្មមតែ៤៥គីឡូទេ។ ជាតួលេខដ៏ចាប់អារម្មណ៍មែនទេ? អ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំបង្ហាញនៅរបៀបសម្រកទម្ងន់ដើម្បីមាន ភាពស្រស់ស្អាតគួរអោយស្រលាញ់ដែរឬទេ?

តែឥឡូននេះខ្ញុំរវល់ការងារបន្តិច ហេតុនេះហើយខ្ញុំ និងសរសេរនៅអត្ថបទអំពីការសម្រកទម្ងន់រហ័សនិងមាន ប្រសិទ្ធិភាពរបស់ខ្ញុំពេលក្រោយណា។ សូមមិត្តទាំងអស់គ្នារង់ចាំ តាមដាននូវវិធីសម្រកទម្ងន់ត្រង់កន្លែងនេះ៕>>

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]