ចិន៖ នៅទីបំផុត Telescope រុករកដ៏ធំបំផុតក្នុងពិភពលោក ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ហើយនៅប្រទេសចិន ដោយបំណែកចុងក្រោយបង្អស់ ត្រូវបានតម្លើងជាផ្លូវការ កាលពីថ្ងៃអាទិត្យមុននេះ បន្ទាប់ពីការកសាងអស់រយៈ ពេលប្រាំឆ្នាំកន្លងមក។

បើតាមការអះអាងពីភ្នាក់ងារសារព័ត៌មាន CCTV របស់ប្រទេសចិន បានរាយការណ៍ថា Telescope យក្សនេះមានឈ្មោះថា Aperture Spherical Telescope ឬ FAST មានរាងស្វ៊ែរ និងមានអង្កត់ផ្ចិត ៥០០ម៉ែត្រ។ Telescope នេះច្នៃឡើង ដើម្បីស្ដាប់រលកសញ្ញា (Radio wave) នៅខាងក្រៅផែនដី រហូតដល់ចំងាយឆ្ងាយជាង ១,០០០ ពន្លឺ ពីផែនដី និងប្រើប្រាស់ ដើម្បីសិក្សាពីផ្កាយ និងស្វែងរកមនុស្សក្រៅភព ដែលមានជីវិតនៅក្នុងចក្រវាលផងដែរ។ នៅក្នុងការសាងសង់នេះ បានចំណាយទឹកប្រាក់អស់រហូតដល់ទៅ ១៨៥លានដុល្លារសហរដ្ឋអាមេរិកឯណោះ និងមុនពេលការសាងសង់ អាជ្ញាធរចិន បានជម្លៀសប្រជាជនចេញ ក្នុងរយៈចំងាយ ៤.៨ គីឡូម៉ែត្រពីតំបន់នោះ ដើម្បីជៀសវាងពីរលកវិទ្យុសកម្ម ដែលរំខាននានា។

ក្រោមការសាងសង់ នៅជ្រលងភ្នំគួយចូវ នៅភាគខាងត្បូងនៃប្រទេសចិន និងបន្ទាប់ពីការសាកល្បង កែប្រែកម្មវិធីរុករកអវកាសរួចរាល់ហើយ ចិននឹងចាប់ផ្តើមដំណើរការ ឧបករណ៍នេះជាលើកដំបូង នៅខែកញ្ញាខាងមុខនេះ។

ចំណែកតាមការអះអាងរបស់លោក Yue Ling Yeoh អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវនៃ តារាវិទ្យាជនជាតិចិនបានឱ្យដឹងថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រ អាចដឹងពីហេតុការណ៍ វាយប្រហារធំជាមុនបានដោយពឹងផ្អែក ទៅលើទ្រឹស្តីមួយសំខាន់ៗមួយចំនួន តែពេលនេះពួកគេ នឹងអាចទទួលសញ្ញាពី Telescope ដែលមានបំពាក់រលកសញ្ញានេះបាន លឿនជាងមុនទ្វេរដង។ ប៉ុន្តែទោះបីជាប្រទេសចិន បានប្រកាសថា ការបង្កើត Telescope ខ្នាតធំមួយនេះ និងចាត់ទុកដូចជាទីភ្នាក់ងារព័ត៌មាន ឬរាយការណ៍ពីហេតុការណ៍អាក្រក់នានា ដែលអាចនឹងកើតមានឡើង ក៏ក្រសួងការពារជាតិអាមេរិកបានឃើញថា ការផលិតរបស់ប្រទេសចិននេះ ក៏ស្ថិតនៅក្នុងគោលបំណងយោធាដែរ គឺវាអាចត្រូវបានប្រើប្រាស់ជា ប្រព័ន្ធរ៉ាដាមួយ ដើម្បីតាមដានប្រទេស មហាអំណាចផ្សេងៗ ដែលមានអាវុធធំៗ សម្រាប់ប្រឆាំងនឹងប្រទេសខ្លួនពីទីអវកាសមក៕

ប្រភពពី៖ Techcrunch | Posttoday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]