អង់គ្លេស៖ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់គ្រប់រូប ច្បាស់ជាបានជា្របហើយ  អំពីបេក្ខភាពគ្រូបង្វឹកថ្មីរបស់ក្លិប Manchester City បន្ទាប់ពីការចាកចេញរបស់លោក Manuel Pellegrini ក្រោយបញ្ចប់ការប្រកួត English Premier League កាលពីប៉ុន្មានខែមុនមកនេះ។

ក្នុងនោះដែរ ក្លិបក៏បានតែងតាំងលោកគ្រូបង្វឹកថ្មី សម្រាប់ត្រៀមរដូវកាលថ្មីដែរ គឺ លោក Pep Guardiola ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Barcelona និង Bayern Munich ។ Pep Guardiola បានចុះហត្ថលេខាដោយយល់ព្រមក្លាយជាគ្រូបង្វឹករបស់ Man Ciy កាលពីប៉ុន្មានខែមុនមកម្លេះ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួននៅក្លិប ហើយទើបតែថ្មីៗនេះទេ លោក Pep Guardiola បានបង្ហាញខ្លួនជាលើកដំបូង ឲ្យក្លិប Man City ជាមួយអ្នកគាំទ្រជាង ៧ពាន់នាក់ នៅឯក្រៅកីឡដ្ឋាន ។

ជាមួយអ្នកគាំទ្រជាង ៧ពាន់ នាក់ ដែលមកស្វាគមន៍លោកផ្ទាល់ នៅឯក្រៅកីឡដ្ឋាន លោក Pep Guardiola ក៏បានថ្លែងនូវពាក្យពេជន៍ និងមានប្រសាសន៍មួយចំនួន ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ផងដែរ ដោយក្នុងនោះរូបលោកបាននិយាយថា « រឿងដំបូងដែលខ្ញុំនឹងត្រូវធ្វើមុនគេនោះគឺ ស្គាល់កីឡាករក្នុងក្រុមខ្ញុំ បន្ទាប់មកឱបពួកគេ ហើយទាត់គូទរបស់ពួកគេ (និយាយបែបកំប្លែង) ។

គាត់បន្ត « ខ្ញុំធ្លាប់បានជួយក្រុម Barcelona ឲ្យលើកពានជាច្រើនមកហើយ មិនថែមតែប៉ុណ្ណោះ ក៏ធ្លាប់ជួយ Bayern Munich ឲ្យលើកពានដូចគ្នា ហើយខ្ញុំមកទីនេះ ក៏មិនខុសពីគោលដៅរបស់ខ្ញុំ ដែលធ្លាប់ដឹកនាំក្លិបមុនៗដែរ គឺចង់ឲ្យក្លិបឈ្នះពាន និងជាពិសេស បង្កើននូវចំនងមិត្តភាពជាមួយ បុគ្គលិក និងកីឡាករនៅទីនេះ ។ ហើយសង្ឃឹមថា នឹងធ្វើឲ្យអ្នកគាំទ្រមានមោទនភាព និងសប្បាយចិត្ត នៅពេលដែលមកទស្សនាការប្រកួតរបស់យើងម្តងៗ ហើយចុងក្រោយនោះ នៅពេលដែលបញ្ចប់រដូវកាល រឺរាល់ការប្រកួតបញ្ចប់ទៅ ខ្ញុំចង់ឃើញនូវភាពសប្បាយរីករាយរបស់អ្នកគាំទ្រ ហើយរឿងដែលសំខាន់នោះ គឺយើងសង្ឃឹមនឹងឈ្នះពាន»

ក្នុងខណៈនោះដែរ លោក Pep Guardiola ក៏ធ្លាប់បានបញ្ចេញមតិទៅលើកីឡាករលំដាប់ពិភពលោក Lionel Messi ដែរ ដោយរូបលោកបាននិយាយថា « ក្នុងការទិញយក Messi គឺពិបាកបន្តិច ដូច្នោះវាមិនអាចទៅរួចទេ Messi ជាកីឡាករល្អ ហើយគេចាំបាច់នៅជាមួយក្លិប Barcelona ជារៀងរហូត »

គួររំលឹកផងដែរថា Manchester City បច្ចុប្បន្ននេះ ដែលស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ក៏បាននាំយកនូវកីឡាករថ្មីៗមួយចំនួនផងដែរ សម្រាប់ពង្រឹងក្លិប ដូចជា Gundogan និង Nolito ជាដើម៕

ចាំមើលថាក្នុងរដូវកាលថ្មីនេះ លោក Pep Guardiola អាចដឹកនាំ Manchester City ឆ្ពោះទៅរកពានរង្វាន់ណាមួយដែររឺទេ? 

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]