បារាំង៖ ការប្រកួត EURO ឆ្នាំ ២០១៦ កំពុងបន្តដំណើរការ មកដល់វគ្គ ៨ក្រុម ចុងក្រោយហើយ ដែលកាលពីយប់មិញ ជើងខ្លាំង ២ក្រុម បានប៉ះគ្នា ក្នុងសង្រ្គាមវាលស្មៅ នៅឯកីឡដ្ឋាន Bordeaux ប្រទេសបារាំង ។ ការប្រកួតកាលពីយប់មិញនេះ គឺជាកាប្រកួតរវាង ម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ និង ជើងឯករងEURO ឆ្នាំ២០១២ អីុតាលី ។ ហើយចុងក្រោយនៃលទ្ធផល អាល្លឺម៉ង់ ជាអ្នកយកឈ្នះលើ អីុតាលី ដោយការស៊ុតបាល់ប៉េណាល់ទី ហើយក៏បានបន្តដំណើររបស់ខ្លូន ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តបន្ទាប់ទៀត ។

គួររំលឹកផងដែរថា ក្នុងជំនួបរវាង ក្រុមទាំង២ នេះ កន្លងទៅ អាល្លឺម៉ង់មិនដែលឈ្នះអីុតាលី ទេក្នុងពានរង្វាន់ធំៗបែបនេះ ហើយនេះជាលើកដំបូងហើយដែល អាល្លឺម៉ង់បានបំបែកប្រវត្តិសាស្រ្តរបស់ខ្លួន ដោយបានយកឈ្នះអីុតាលី កាលពីយប់មិញ ។

ទាក់ទងនឹងការប្រកួតវិញ ក្នុងរយៈពេល៩០នាទី ក្រុមទាំង២ មានគ្រាប់បាល់តែម្នាក់មួយគ្រាប់ប៉ុណ្ណោះ ដែលអាល្លឺម៉ង់ គឺស៊ុតចូលទីដោយកីឡាករ Mesut Ozil នៅនាទី៦៥ ចំនែកឯ អីុតាលី វិញ ត្រូវអជ្ញាកណ្តាល ផ្តល់បាល់ពិន័យប៉េណាល់ទី ដោយសារ កីឡាករ Jerome Boateng ហក់យកដៃប៉ះបាល់ ហើយ ខ្សែការពារអីុតាលី Bonucci ជាអ្នកស៊ុតបញ្ចូលទីតាមស្មើនៅនាទី ៧៨ ។ សូមបញ្ជាក់ផងដែរថា ក្រុមទាំង២ មានឱកាសស៊ុតគ្នាទៅវិញទៅមកដូចគ្នា ប៉ុន្តែសាច់បាល់នៅក្នុងការប្រកួត អាល្លឺម៉ង់ គ្រប់គ្រងបាល់ច្រើនជាង ហើយចំនែកឯអីុតាលី វិញទទួលបានការពិន័យកាតលឿង ជាច្រើនផងដែរ។

ការប្រកួតក៏បន្តមកដល់វគ្គ Extra Time ក្រុមទាំង២ នៅតែរក្សាលទ្ធផល ១-១ ដែលធ្វើឲ្យមានការឈានទៅដល់វគ្គស៊ុតបាល់ប៉េណាល់ទី។ ក្នុងវគ្គប៉េណាល់ទីនេះដែរ ក្រុមទាំង២ ធ្វើឲ្យអ្នកគាំទ្រភ័យបុកពោះ សោយសារការស៊ុត ម្នាក់៥បាល់ ពួកគេស៊ុតចូលតែម្នាក់២គ្រាប់ ប៉ុណ្ណោះ ធ្វើឲ្យការស៊ុតនេះបន្តរហូតដល់កីឡាកររបស់អីុតាលីមួយរូបគឺ Matteo Darmian ស៊ុតមិនចូល ហើយក៏ជាការជួយសង្រ្គោះរបស់អ្នកចាំទី Nueur ផងដែរ ។ ការខកខានស៊ុតអត់ចូលបែបនេះហើយ ទើបធ្វើឲ្យអាល្លឺម៉ង់ មានឱកាសឡើងទៅបន្ត បន្ទាប់ការស៊ុតប៉េណាល់ទីបង្ហើយ ពីកីឡាករ Hector របស់អាល្លឺម៉ង់ ។ ក្នុងលទ្ធផលក្នុងការស៊ុតប៉េណាល់ទីវិញ គឺ អល្លឺម៉ង់ ៦-៥ អីុតាលី ។

ដូច្នេះ អាល្លឺម៉ង់បានបន្តដំណើររបស់ខ្លូន ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដោយរងចាំ បារាំង និងអ៊ីស្លង់ នៅការប្រកួតយប់នេះ៕

រីករាយទស្សនាវីដេអូ Highlight ដូចតទៅ៖

ប្រភព៖ Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]