ថៃ៖ មិនទាន់បានប៉ុន្មានផង តារាស្រីថៃ និងពិធីការិនី នាង Gubgib បានលេងខ្លួងយ៉ាងស្រស់ស្អាតជាមួយនឹងស្វាមី ក្រោយពីនាងសម្រាលបានកូនស្រីរួច កាលពីថ្ងៃទី២៣ខែមិថុនា កន្លងទៅថ្មីៗនេះ។

តារាស្រីរូបនេះ បានបង្ហោះរូបជាមួយនឹងស្វាមីរបស់នាង លោកBie Thassapak Hsu ជាមួយនឹងស្ទាយកាច់រាងយ៉ាងឡូយ ដូចជាក្រមុំ កំលោះ ដែលទើបតែស្រឡាញ់គ្នាអញ្ចឹង។ ហើយចំពោះរូបថតមួយសន្លឹកនេះដែរ ក៏បានធ្វើឲ្យកក្រើកពេញ អ៊ិនធើ ណេត ដែលមានមនុស្សជាច្រើន បាននាំគ្នាចែកចាយតៗគ្នា និងសរសើរថា នាង Gubgib ទើបតែសម្រាលកូនសោះ មានកម្លាំងរឹងមាំ អាចចេញក្រៅ និងតែងខ្លួនបានឥតខ្ចោះដដែល មិនដូចនារីផ្សេងៗនោះទេ។  

មិនតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះកូនស្រីរបស់នាង ក៏ល្បីល្បាញមិនចាញ់ម្តាយប៉ុន្មានដែរ គ្រាន់តែកើតភ្លាមៗ រូបគេអាចចេះស្ទាយលៀនអណ្តាត ព្រិចភ្នែក ទៅកាន់ឪពុកម្តាយ និងសើចគួរឲ្យស្រឡាញ់ទៀតផង។ ហើយក៏មានអ្នកគាំទ្រមួយចំនួន ក៏បានឆ្ងល់ដែរថា ហេតុអ្វីបានជានាង ដាក់ឈ្មោះឲ្យកូនស្រីខ្លី ថា"Pao Pao" ? នាង ក៏បាននិយាយប្រាប់ដែរថា តាមពិតទៅ ឈ្មោះនេះ Pao Pao សម្រាប់អេស្ប៉ាញ មានន័យថា ក្មេងតូច ហើយណាមួយ នាង និងស្វាមីស្រឡាញ់ឈ្មោះនេះដូចគ្នា ក៏សម្រេចចិត្តដាក់ឈ្មោះកូនស្រីបែបនេះតែម្តងទៅ៕

តោះមើលអ្នកម្តាយ Gubgib និងឪពុកវ័យក្មេង Bie Thassapak Hsu លេងខ្លួនស្ទាយបន្តិចមើល!  

រូបថតកូនស្រីរបស់នាង Gubgib

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ តារាស្រីថៃ Gubgib នេះបានសម្រាលកូនស្រី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដែលសម្រាលបែបធម្មជាតិ ដោយកើតក្នុងទឹក។

នេះបើតាមប្រភពព័ត៌មានថៃបានឲ្យដឹងថា នាងបានសម្រាលកូនស្រី បែបធម្មជាតិ ដោយកើតនៅក្នុងទឹក ដែលមុនពេលនាងសម្រាលកូន ស្វាមីរបស់នាង គឺស្ថិនៅក្បែរនាង យ៉ាងយកចិត្ដទុកដាក់បំផុត និងរហូតដល់កូនអ្នកទាំងពីរ មើលឃើញព្រះអាទិត្យ។

បន្ទាប់ពីសម្រាលកូនរួច រូបភាពក្រុមគ្រួសាររបស់នាង បានបង្ហោះឡើងពាសពេញអ៊ិនធើណេត ដែលអ្វីដ៏គួរឲ្យស្រឡាញ់នោះ គឺមុខមាត់កូនស្រីរបស់នាង៕

ចង់ដឹងយ៉ាងណា សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]