នគរបាលក្រុងបានលុង នៃស្នងការនគរបាល ខេត្តរតនគីរី ធ្វើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មីជូន ប្រជា ពលរដ្ឋដែលពុំទាន់ មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅនៅក្នុងបរិវេណ អធិការដ្ឋាន នគរបាលក្រុងបានលុង ខេត្តរតនគីរី។

លោកពុទ្ធ សារី អធិការរងនគរបាលក្រុងបានលុង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្តបានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលជំនាញក្រុងបានលុង ធ្វើអត្តសញ្ញាណប័ណ្ណ គំរូថ្មីជូនប្រជាពលរដ្ឋ រស់នៅសង្កាត់ បឹងកន្សែង រយៈពេល១០ថ្ងៃហើយគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ជាលទ្ធផល បានចំនួន ៩១៤នាក់ ក្នុងនោះស្រ្តីចំនួន៤៧៩នាក់ ហើយនឹងបន្តធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋមកពីបណ្តា សង្កាត់ផ្សេងទៀតក្នុងក្រុងបានលុង ក្នុងទីតាំអខាងលើ។

លោកពុទ្ធ សារី បន្តឲ្យដឹងទៀតថា ការធ្វើអត្តសញ្ញណប័ណ្ណខ្មែរគំរូថ្មីពុំតម្រូវឲ្យមានការបង់ប្រាក់ទេ ហើយក៏ធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងបានលុងទាំងអស់ដែលមានកូនចៅ ចាប់តាំងពីអាយុ ១៥ឆ្នាំឡើងទៅដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណខ្មែរ ប្រើប្រាស់សូមអញ្ជើញមកចុះឈ្មោះធ្វើអត្តសញ្ញាប័ណ្ណ ឲ្យបានគ្រប់ៗគ្នា ។ ហើយបន្ទាប់ពីធ្វអត្តសញ្ញាណឲ្យបានគ្រប់ៗគ្នា ។ហើយបើធ្វើអត្តសញ្ញាណប័ណ្ណខ្មែរ រួចរាល់កម្លាំង ជំនាញ នាំយក ទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋាន ផងដែរ៕

www.dap-news.com

www.dap-news.com

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]