(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា (U-16) នៅថ្ងៃទី០៦ ខែកក្កដាខាងមុខនេះ នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៦​ឆ្នាំ​មីយ៉ាន់ម៉ា មុនធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតជើងឯកពានរង្វាន់យុវជនអាយក្រុម ១៦ឆ្នាំ​តំបន់​អា​ស៊ាន (AFF U16 Championship) ឆ្នាំ​២០១៦ ពី​ថ្ងៃ​ទី​១០-២៣ ខែ​កក្កដា​នេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រុម U-16កម្ពុជា និង U-16 មីយ៉ាន់ម៉ា សុទ្ធតែជាបេក្ខភាពត្រៀមចូលរួមពានរង្វាន់យុវជនប្រចាំតំបន់អាស៊ានខាងលើដូចគ្នា គ្រា​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​មីយ៉ាន់ម៉ា ធ្វើជាភ្ញៀវ ប៉ុន្ដែកាលពីរដូវកាលមុន ក្រុមភ្ញៀវនេះបានឈ្នះជើងឯករង ក្រោយ​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៦​ឆ្នាំ​​ថៃ​។ ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល ។

សូមរំឮកថា មុនការប្រកួតមិត្តភាព ក៏ដូចជាការប្រកួតពានរង្វាន់ AFF U-16 Championship 2016 ចូលមកដល់ក្រុម U-16 កម្ពុជា បាន​ឆ្លង​កាត់​ការ​​ប្រកួត​​មិត្ដ​​ភាព​​អន្ដរ​​ជាតិ ៦​​ប្រកួត​​រួច​មក​ហើយ អំឡុងពេលក្រុមថ្នាលត្រៀម SEA Games 2023 របស់កម្ពុជានេះ បោះ​​ជំរុំ​​ហ្វឹក​ហាត់​នៅ​វៀត​ណាម និង​ថៃ​។ ជាលទ្ធផលប្រកួតនៅវៀតណាម ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់។ រីឯនៅថៃ ប្រកួត៣លើកដូចគ្នាឈ្នះ២ និងចាញ់១។ អ្វី​ដែល​ពិសេស​គឺ​មួយ​ប្រកួត​ចុង​ក្រោយ U-16 កម្ពុជា បានយកឈ្នះក្រុម U-16 ថៃ ដោយលទ្ធផល ៣-១ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖  ទាក់ទងនឹង U-16 កម្ពុជានេះដែរ គួររំលឹកផងដែរថា U-16 កម្ពុជា អំឡុងពេលបោះជំរុំហ្វឹកហាត់រយៈពេលជិត ១សប្ដាហ៍នៅថៃ ក្នុងនោះប្រកួតទី១ ពីដើមសប្ដាហ៍កន្លងទៅ បាន​ចាញ់​ក្រុម U-16 Chonburi របស់​ថៃ ដោយលទ្ធផល ២-០ ប៉ុន្ដែរំលងបាន១ថ្ងៃ ក្រុម U-16 កម្ពុជា ក៏សងសឹកក្រុម U-16 Chonburi បានសម្រេចវិញជាមួយលទ្ធផលបច្ចេកទេស ៥-១ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សហ​ព័​ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។

ប្រភពព័ត៌មាននេះបានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ នៅល្ងាចនេះក្រុម U-16 ថៃ នឹងធ្វើការប្រកួតលក្ខណៈមិត្ដភាពជាមួយក្រុម U-16 ថៃ ដែល​ជា​ក្រុម​ជើង​ឯក​ពាន​រង្វាន់ AFF U-16 Championship កាល​ពី​ឆ្នាំ​២០១៥ វិញ​ម្ដង ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករវ័យក្មេង ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក INOUE KAZUNORI។

គួរបញ្ជាក់ផងដែរថា មុននឹងចេញបោះជំរុំហ្វឹកហាត់នៅថៃ ក្រុម U-16 កម្ពុជា ក៏ធ្លាប់បានហ្វឹកហាត់១សប្ដាហ៍នៅប្រទេសវៀត​ណាម​ផង​ដែរ ហើយ​​ជា​​មួយ​​គ្នា​​នោះ​​ក៏​​មាន​​ការ​​ប្រកួត​​មិត្ត​ភាព ៣ដង​ជា​មួយ​ក្រុមម្ចាស់ផ្ទះវៀតណាមទៀតផង ដោយលទ្ធផលឈ្នះ១ ចាញ់១ និង​​ស្មើ​១​​។ បូក​ទាំង​ប្រកួត​មិត្ត​ភាព​នៅ​ថៃ​នេះ គឺ​៥​ប្រកួត​ហើយ ដើម្បី​​ជា​​បទ​​ពិ​សោធន៍ សម្រាប់​ត្រៀម​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍ AFF U-16 Championship 2016៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]