បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការឃាត់ខ្លួន យុវជន២នាក់ តាមបណ្តឹង ជនរងគ្រោះ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ពីបទរំលោភក្មេងស្រី រងគ្រោះ ម្នាក់ឯងបាន សម្រេចម្នាក់ម្តង ដែលបាន ប្រព្រឹត្តកាលពី វេលាម៉ោង៣ និង៣០នាទី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង នាំយកមកស្នងការខេត្ត ដើម្បីសាកសួរ រួចកសាងសំណុំ រឿងបញ្ជូនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៨ ខែសីហា ដើម្បីចាត់ការ តាមច្បាប់។

លោក សេង លុច នាយរង ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តបានឲ្យដឹងថាជនសង្ស័យ ដែលសមត្ថកិច្ច ចាប់ខ្លួនមានចំនួន២នាក់៖ទី១-ឈ្មោះ លិញ ប៊ុនថន ភេទប្រុសអាយុ២១ឆ្នាំ ជានិស្សិត សកលវិទ្យាល័យ បៀលប្រាយ បាត់ដំបង មានទីលំនៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទី២ឈ្មោះ រឿម ចាន់នី ហៅ ភ័ក្រភេទ ប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិជាមួយគ្នា ខាងលើ (២នាក់នេះជាបងប្អូនជីដូនមួយ) ។ ចំណែកជនរងគ្រោះ មានអាយុ១៧ឆ្នាំ មានទីលំនៅ ខេត្តប៉ៃលិន។

លោក សេង លុច បានបញ្ជាក់ថា តាមសម្តីជនរងគ្រោះបាន ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបាន មកលេងមិត្តភក្តិស្រី ឈ្មោះ ហូ រ៉ាវី ដានី អាយុ១៨ឆ្នាំបានស្នាក់នៅផ្ទះជួល នៅភូមិកើតហេតុ ខាងលើ។

ជនរងគ្រោះបាន សុំផ្ទះមិត្តភក្តិធ្វើបុណ្យ ខួបកំណើតនៅ ផ្ទះកើតហេតុនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ដោយបានអញ្ជើញមិត្តភក្តិ ប្រុសស្រីចូលរួម ពេលនោះដែរតាំង ពីវេលាវេលាម៉ោង៣ រសៀល ដល់ម៉ោង៧យប់ ទើបចប់កម្ម វិធី។ ក្រោយពីចប់កម្មវិធី ហើយមិត្តភក្តិបាន បែកគ្នាទៅផ្ទះរៀងខ្លួន។

ចំណែក ជនសង្ស័យទាំង ២នាក់បានភ្លេច កាបូបក៏ត្រឡប់មក យកកាបូបផ្ទះកើតហេតុវិញ លុះ ពេលមកដល់បាន មកគោះទ្វារឲ្យបើក ពេលបានបើកទ្វារ ហើយគាប់ជួន ជនរងគ្រោះបាន រត់ចេញពីបន្ទប់ ដេកទៅ បន្ទប់ទឹកក្អួត ពេលនោះជន សង្ស័យឈ្មោះ លិញ ប៊ុនថន បានស្ទុះមកគ្រានាងរងគ្រោះ ពីបន្ទប់ទឹកទៅ បន្ទប់ដេកវិញ ដោយជនរងគ្រោះ មានភាពស្រវឹងខ្លាំង ណាមួយឱកាសល្អ ផងជនសង្ស័យក៏ បានចាប់រំលោភនាង បានសម្រេចម្តងរួច ចេញពីបន្ទប់មកអង្គុយ លេងជាមួយមិត្តស្រី ជនរងគ្រោះធម្មតា ភ្លាមៗ នោះឈ្មោះ រឿម ចាន់នី ហៅ ភ័ក្រ បានស្ទុះចូលទៅ ក្នុងបន្ទប់ដេកជនរងគ្រោះម្តង វិញហើយធ្វើសកម្មភាពចាប់រំលោភ នាងបន្តទៀត តែដោយនាងឈឺប្រដាប់ភេទខ្លាំង នាងបានច្រានទ្រូង ចេញ តែជនសង្ស័យជំនះ រំលោភនាងរហូតបាន សម្រេចម្តង។

លុះដល់រសៀល ម៉ោង២ថ្ងៃទី២៦ ខែសីហា ជនរងគ្រោះបាន មកប្តឹងសមត្ថកិច្ច។ ក្រោយពីបានទទួល បណ្តឹងហើយ កម្លាំងជំនាញ បានចុះស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ ខ្លួនជនសង្ស័យ បានទាំង២នាក់នៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២៧ខែសីហានៅ ផ្ទះជនសង្ស័យ នាំយកមក ការិយាល័យ ជំនាញធ្វើការសាកសួរ។

ជនសង្ស័យបាន ឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានចាប់ រំលោភនាង បានម្នាក់ ម្តងពិតប្រាកដមែន។ លោកវរសេនីយ៌ឯក ជេត វណ្ណនី ស្នងការរង ទទួលបន្ទុកកណ្តាល យុត្តិធម៌បានបញ្ជាក់ថា យោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ និងសាក្សីរួចមក លោកស្នងការ ស ថេត បានបញ្ជាឲ្យការិយាល័យ ជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទាំង២នាក់ទៅ តុលាការខេត្តនៅ រសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០១២ ដើម្បីចាត់ការបន្តតាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]