(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ ជូ សារុន នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចោរមួយក្រុម (អ្នកបើករថយន្ត) បានរួមគំនិតគ្នា បើករថយន្តកុងតឺន័រ យកទៅគាស់ទូ ប្លន់យកសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យមិនទាន់ដឹងចំនួនពិតប្រាកដនោះ បានបើករថយន្ត កុងតឺន័រដឹកសម្លៀកបំពាក់ ម៉ាក Puma ឆ្ពោះទៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីគ្រោងនាំចេញ ប៉ុន្តែពេលដល់ខេត្តកំពង់ស្ពឺ ក្នុងទឹកដីស្រុកសំរោងទង សម្រាប់អ្នកបើករថយន្ត បានបើកបង្ហួសទៅតាមផ្លូវជាតិលេខ៤៤ ដើម្បីគាស់ទូ ប្លន់យកសម្លៀកបំពាក់។ 

ពេលកំពុងធ្វើសកម្មភាពនោះ ទំនងដឹងខ្លួន ក្រុមចោរបានបើករថយន្តចេញទៅដោយបន្សល់ទុក សម្លៀកបំពាក់ចាក់ចោលនៅទីនោះ ។ មន្រ្តីអាវុធហត្ថ បានបញ្ជាក់ថា ពេលចុះរាប់នោះ ឃើញមានសម្លៀកបំពាក់ចំនួន២៧០បេ ដែលមួយបេមាន១១សម្លៀកបំពាក់។

នៅពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងតាមបង្ក្រាបក្រុមចោរទាំងនោះ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ជុំវិញករណីនេះដែរក៏មានចោរស្រីមួយក្រុម ដែលសុទ្ធសឹង តែជាស្ត្រីមានផ្ទៃពោះ ត្រូវបានប៉ូលីស ចាប់ខ្លួន បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព លួចសម្លៀកបំពាក់ នៅក្នុងផ្សារទំនើប ដែលសរុបជាទឹកប្រាក់ ប្រមាណ១សែនយ័ន ស្មើនឹងជាង ១៦,០០០ដុល្លារអាមេរិក។

បើតាមសេចក្តីរាយការណ៍ របស់ប៉ូលីស នៅក្នុងខេត្ត Hangzhou បានឲ្យដឹងថា ក្រុមចោរស្រីទាំងនោះ បានលួចសម្លៀកបំពាក់ ជាង៣០០ នៅក្នុងហាងចំនួន១១ ក្នុងរយៈពេល តែ៣ម៉ោងប៉ុណ្ណោះ។ នៅពេលដែល ក្រុមចោរស្រីទាំងនោះ ធ្វើសកម្មភាព ខាងបុគ្គលិកនៅ ក្នុងហាងមួយ ក៏បានដឹង ហើយធ្វើការ រាយការណ៍ទៅឲ្យ ប៉ូលីសភ្លាមៗផងដែរ ថាហាងរបស់គេ បានបាត់សម្លៀកបំពាក់ សរុបមានតម្លៃ ជាង១,៦០០ដុល្លារ។

ជាមួយគ្នានេះដែរ សកម្មភាពលួច សម្លៀកបំពាក់ របស់ក្រុមចោរស្រី មានផ្ទៃពោះទាំងនោះ ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព ក្នុងផ្សារទំនើបនោះ ដោយនៅក្នុងវីដេអូ បានបង្ហាញពី សកម្មភាពរបស់ ចោរស្រី២នាក់ កំពុងច្រកសម្លៀកបំពាក់ ចូលទៅក្នុងថង់ប្លាស្ទិក។ ចំណែក ឯកាមេរ៉ាផ្សេងទៀត បានបង្ហាញពី សកម្មភាព ចោរស្រី២នាក់ កំពុងតែបំបែកអ្នកលក់ចេញ ហើយមាន២នាក់ផ្សេងទៀត ចូលទៅលួចរបស់ យ៉ាងឆាប់រហ័ស នៅក្នុងហាងលក់ អាវទ្រនាប់។

ស្របពេលនោះដែរ ប៉ូលីសក៏បានមកដល់ ហើយចាប់បាន ក្រុមចោរស្រី មានផ្ទៃពោះទាំងនោះ នៅនឹងកន្លែងតែម្តង ហើយពួកគេក៏បាន សារភាពថា បានលួចសម្លៀកបំពាក់ នៅតាម ផ្សារទំនើបពិតមែន។ ជាធម្មតាពេលលួចហើយ ពួកគេតែងតែ គេចខ្លួនទៅនៅ ខេត្តហ៊ួណាន ដែលជាស្រុកកំណើត របស់ពួកគេ ដើម្បីលាក់ខ្លួន មួយរយៈ មុននឹងចេញ ធ្វើសកម្មភាពលួច បន្តទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]