ចិន៖ កាលពីពេលថ្មីៗនេះ បុរសជាឪពុក មានសភាពខ្វិនជើងម្នាក់ ដែលបានបាត់កូនប្រុស កាលពី១៥ខែមុន បាននិងកំពុងតែ ស្វែករងកូនប្រុសខ្លួន ត្រលប់មកវិញ ដោយវារឆ្លងកាត់ផ្លូវ ចម្ងាយរាប់ពាន់គីឡូដី ក្នុងប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាឪពុក ដែលមានចិត្ត ស្រលាញ់កូនខ្លាំង សុខចិត្តវារស្វែងរកកូនប្រុសនោះ មានឈ្មោះថា Chen Shengkuan មានសភាពខ្វិនជើង ទាំងសងខាងតែម្តង ហើយបានធ្វើដំណើរ ឆ្លងកាត់ពីក្រុងមួយ ទៅក្រុងមួយផ្សេងទៀត ដោយប្រើប្រាស់ដៃ និងជើងខ្វិន ទាំងសងខាង វារចាកចេញពីស្រុកកំណើត ដើម្បីស្វែករកកូន នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

លោក Chen Shengkuan កំពុងវារស្វែងរកកូនប្រុស នៅតាមដងផ្លូវ

លោក Shengkuan បានសង្ស័យថា កូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួន ខណៈកំពុងលេងជាមួយ បងប្អូនជីដូនមួយ ត្រូវបានគេចាប់ និងយកទៅលក់ ឲ្យគ្រួសារផ្សេងទៀត។ លោក Shengkuan ដដែល បានឲ្យដឹងទៀតថា នៅពេលបាត់ខ្លួន កូនប្រុសរបស់គាត់ មានអាយុ២០ខែ ហើយបានបាត់ ចេញពីស្រុក Wenzhang Xi ស្ថិតក្នុង Chengyue Town។

ក្មេងប្រុស ឈ្មោះ Chen Zhaoyuan ដែលបានបាត់ខ្លួន

ចាប់តាំងពីកូនប្រុសបានបាត់ខ្លួន លោក Shengkuan ក៏បានចាកចេញពីស្រុក និងធ្វើដំណើរទៅកាន់ ទីក្រុង Zhangjiang ដែលមានចំនួនប្រជាជន ៧លាននាក់ ហើយបច្ចុប្បន្ននេះ កំពុងចាប់ផ្តើមវារជុំវិញខេត្ត Guangdong ដែលមានផ្ទៃដីទំហំ ១៧៩,៨០០គីឡូម៉ែត្រការ៉េ ទៀតផង ដើម្បីស្វែងរកកូនប្រុស។

លោក Shengkuan បានសរសេររឿងរ៉ាវរបស់គាត់ នៅលើក្រដាសមួយផ្ទាំង ជាមួយនឹង រូបថតកូនប្រុសរបស់គាត់ ដែលមានឈ្មោះថា Chen Zhaoyuan ហើយកាន់វាតាមខ្លួនរហូត ទោះបីជាទៅដល់ទីណាក៏ដោយ។

លោក Chen Shengkuan កំពុងលើផ្ទាំងក្រដាស ស្វែងរកកូនប្រុស ដែលបានបាត់ខ្លួន

គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ ជីដូនរបស់ ក្មេងប្រុស Zhaoyuan បានធ្វើដំណើរទៅទីក្រុង ហើយ Zhaoyuan ចង់ទៅជាមួយដែរ ប៉ុន្តែដោយសារ ខ្លាចស្ទះផ្លូវខ្លាំង ជីដូនរូបនោះ ក៏ឲ្យមិនរូបគេទៅឡើយ។ Zhaoyuan ត្រូវនៅផ្ទះលេងជាមួយ បងប្អូនជាដូនមួយ ចំនួន៣នាក់ ដោយស្ថិតក្រោមការមើលថែ របស់ជីតាពួកគេ ឈ្មោះថា Chen Tongshen។

លោកតា Tongshen នៅពេលនោះ គឺកំពុងតែលេងបៀរ ជាមួយនឹងអ្នកជិតខាង ហើយក្រោយមក ក៏មិនឃើញចៅ Zhaoyuan។ បន្ទាប់ពីស្វែងរក នៅក្នុងភូមិស្រុក និងតំបន់ក្បែរៗនោះហើយ នៅតែមិនឃើញ ក៏បានប្តឹងប៉ូលិសតែម្តង។

ក្មេងប្រុស ឈ្មោះ Chen Zhaoyuan ដែលបានបាត់ខ្លួន

បុរសជាឪពុក លោក Shengkuan បាននិយាយថា កូនប្រុសរបស់គាត់ មកទល់នឹងពេលនេះ ប្រហែលជាមានអាយុ ជាង៣ឆ្នាំ ហើយមានស្នាមដៅពីកំណើត ចំនួន២ នៅត្រង់បាតដៃខាងឆ្វេងមួយ និងនៅក្បែរភ្នែកមួយ។ លោក Shengkuan អះអាងទៀតថា ប៉ូលិសក្នុងស្រុក បានប្រមូលយក DNA ជាច្រើន ប៉ុន្តែមកទល់នឹងពេលនេះ កូនប្រុសរបស់គាត់ នៅតែមិនទាន់ត្រូវបាន គេរកឃើញទៀត។

គួរបញ្ជាក់ផងដែរថា ការចាប់ពង្រាត់កុមារ គឺជាបញ្ហាធ្ងន់ធ្ងរមួយ នៅក្នុងប្រទេសចិន និងបានកើតឡើង នៅទូទាំងប្រទេសតែម្តង។ ជនរងគ្រោះវ័យក្មេងជាច្រើន ជាពិសេសគឺក្មេងប្រុស ត្រូវបានលក់ទៅឲ្យក្រុមគ្រួសារ ដែលគ្មានកូនប្រុស ឬគ្មានកូន នៅក្នុងតំបន់ជនបទ។ ជាងនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយចិន ធ្លាប់បានរាយការណ៍ ពីការខូចចិត្ត របស់ឪពុកម្តាយជាច្រើន រួចមកហើយ ដែលបានចំណាយពេលវេលា និងភាពហត់នឿយរាប់ឆ្នាំ ដើម្បីស្វែងរកកូនៗ ដែលបានបាត់ខ្លួន របស់ពួកគេ៕

លោក Chen Shengkuan និងរូបថតកូនប្រុស ឈ្មោះ Chen Zhaoyuan ដែលបានបាត់ខ្លួន
លោក Chen Shengkuan និងរូបថតកូនប្រុស ឈ្មោះ Chen Zhaoyuan ដែលបានបាត់ខ្លួន

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]