ស្នេហាស្រីចាស់ប្រុសក្មេង ទីបំផុតដល់ដំណាក់កាលលែងលះគ្នា។ តាមប្រភពព័ត៌មានSTOMP បានអោយដឹងថានារី៣៧ ឆ្នាំដែលគេអោយនាមថា ម៉ាក់យាយវ័យក្មេងនៅសិង្ហបុរី ព្រោះនាងបានរៀបការតាំងពីអាយុ១៦ឆ្នាំហើយមាន កូនពេលអាយុ១៧ឆ្នាំហើយកូនស្រីរបស់នាងក៏ ដើរតាមគន្លងចាស់ម្ដាយនាង ដោយរៀបការ ហើយមានកូនម្នាក់ពេលអាយុ១៨ឆ្នាំដែរ ដូច្នេះហើយជានាងក្លាយជាម៉ាក់យាយវ័យក្មេង។ តាមប្រភពសារព័ត័មានចិនបាននិយាយថា ម៉ាក់យាយវ័យក្មេងម្នាក់នេះមានស្នេហាជាមួយ និងបុរសអាយុ៣៣ឆ្នាំរយៈពេល២ឆ្នាំពេលដែលនាង បានលែងលះប្ដីមុនរបស់នាងហើយនាងបានចំនាយ ប្រាក់ប្រមាណ៥៥០,០០០ដុល្លាសិង្ហបុរីសំរាប់ការដើរ កំសាន្ដទិញរបស់របរសំភារៈទំនើបដូចជាឡានជាដើម ដើម្បីនៅជាមួយបុរសម្នាក់នោះ។ គេទាំងនាក់មានគំរោងរៀបការពេល១ឆ្នាំដំបូង តែអ្វីគ្រប់យ៉ាងបានបញ្ចប់ត្រឹមពេល ម៉ាក់យាយវ័យក្មេងមានផ្ទៃពោះ។ នាងបាននិយាយថា បុរសម្នាក់នោះបានវៃនាង ចំនែកឯបុរសនោះវិញបាននិយាយថាពួកទាំងពីរបានវៃគ្នាមែនតែ ខាងស្រីជាអ្នកចាប់ផ្ដើមបង្កហេតុមុន នាងចាប់ក្រញ៉ាំ ប្រើកំលាំងបាយ ខាំផង និងទាត់ផង។ ហេតុការណ៍នេះត្រូវបាន ប៉ូលីសនាំខ្លួនគេទាំង២នាក់ទៅសាកសួរ និងធ្វើកំនត់ត្រា ដោយការវាយប្រតប់គ្នារបស់គេទាំង២នៅក្នុងរថយន្ដរបស់គេកាលពីថ្ងៃ ១៩ សីហា។

 

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]