កាលពីថ្មីៗនេះនៅឯតំបន់ Jinhua ខេត្ត Zhejiang  ស្រ្តីម្នាក់ស្ទើរតែបាត់បង់កូនរបស់នាង នៅពេលដែលនាងបើកម៉ូតូ ដឹកកូន២នាក់ មកឈប់ស្តុបនៅចន្លោះឡាន ពីរគ្រឿង។

នៅពេលដែលនាងចាប់ហ្វ្រាំង ម៉ូតូក៏បានឈប់ ហើយកូនរបស់នាងក៏ធ្លាក់ចុះ ស្របពេលដែលឡាននៅជិតនោះ បានចាប់ផ្តើមបើកទៅមុខ នៅពេលភ្លើងស្តុបចេញពណ៍បៃតង។ ក្មេងតូចម្នាក់នេះ បានធ្លាក់បោកទៅនឹង កង់ខាងក្រោយរបស់ឡាន។

វីដេអូមួយនេះ វាបានបង្ហាញអោយឃើញថា ក្បាលរបស់ក្មេងតូចម្នាក់នេះ និងកង់ឡានគឺនៅជិតគ្នាមែនទែន ហើយវាពិតជារន្ធត់ ព្រោះថា នៅតែបន្តិចទៀតក្បាលរបស់ក្មេងនេះ នឹងត្រូវរាបដល់ដីដោយសារតែឡានកិន។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]