(ភ្នំពេញ)៖ អតីតតារាសម្ដែង ដ៏ស្រស់សោភា អ្នកនាង ពេជ្រ ចាន់បូរមី ឬលោកជំទាវ ពេជ្រ ចាន់បូរមី ត្រូវបានទស្សនិកជនជាច្រើន តែងតែកោតសរសើរ ពីសំណាងរបស់នាង ដែលបានស្វាមីអ្នកមានទ្រព្យស្ដុកស្ដម្ភ រស់ក្នុងត្រកូលអភិជន ទោះបីនាងមានឈ្មោះថា ជាស្រីដណ្ដើមប្ដីរបស់តារាសម្ដែង អ្នកនាង ចាន់ តារាទី ក៏ដោយ ។ អតីតតារាសម្ដែង ពេជ្រ ចាន់បូរមី បន្ទាប់ពីផ្ទុះរឿងបែកបាក់ ជាមួយស្វាមីជាអ្នកមានស្ដុកស្ដម្ភ ចាយលុយពេញដៃ កាលពីពេលថ្មីៗនេះរួចមក ស្រាប់តែអតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បីរូបនេះ ទទួលកាដូជាផ្ទះវីឡា ដ៏ថ្មីសន្លាងមួយ មានតម្លៃខ្ទង់លានដុល្លារ ធ្វើឲ្យព័ត៌មានដែលបានកក្រើកឡើងនោះ ត្រូវបានសាបរលាបទៅវិញ គួរឲ្យភ្ញាក់ផ្អើល។

បើយោងតាមប្រភពព័ត៌មាន បានទម្លាយឲ្យដឹងថា ថ្មីៗនេះ មានកាលើកឡើងថា អ្នកនាង ពេជ្រ ចាន់បូរមី កំពុងតែកើតទុក្ខមិនសុខចិត្ត ពិសេសនាង ពិបាកចិត្តស្អិតទ្រូងនិយាយមិនចេញ ដោយសារស្វាមីមានស្រីច្រើន ធ្វើឲ្យមហាជនជាច្រើន ជេរស្ដីដៀលនាង ។

ផ្ទុយពីព័ត៌មានខាងលើ ប្រភពពីបុគ្គលិករបស់ក្រុមហ៊ុន សាងសង់ផ្ទះសម្បែងមួយ បាននិយាយប្រាប់ Khmertalking ថា ពេលរូបគេឃើញព័ត៌មាននេះ គួរឲ្យចង់សើចណាស់ ព្រោះអ្វីដែលជាការពិត លោកជំទាវ ពេជ្រ ចាន់បូរមី កំពុងតែត្រៀមខ្លួនឡើងទៅរស់នៅ ក្នុងវីឡាថ្មីដ៏ស្កឹមស្កៃមួយ ដែលមានតម្លៃខ្ទង់លានដុល្លារ សម្រាប់កាដូពីស្វាមីស្ដុមស្ដម្ភ របស់នាង។ ថ្វីត្បិតតែស្រីស្រស់ ពេជ្រ ចាន់បូរមី មានលុយវាល់លាន តែគ្រួសារនេះមិនបានវាយឫកពារ ហួសសមត្ថភាពនោះទេ ពោលគឺធ្វើជាមនុស្សសាមញ្ញៗ ដែលត្រូវបានអ្នកធ្លាប់រាប់អានជិតស្និទ្ធ យល់ឃើញថា ជាក្រុមគ្រួសារអ្នកមានទ្រព្យ ហើយមានសីលធម៌។

អតីតតារាសម្ដែង អ្នកនាង ពេជ្រ ចានបូរមី ត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាស្រីម្នាក់ដែលមានសំណាង បន្ទាប់ពីនាងសម្រេចចិត្ត ដើរចេញពីសង្គមសិល្បៈ និងមានយកបុរសម្នាក់ មានឋានៈធំជាគូអនាគត រួចក៏សោយសុខលើគំនរទ្រព្យសម្បត្តិនេះ តែម្ដង រហូតមកដល់សព្វថ្ងៃនេះ។

ពាក់ព័ន្ធនឹងការត្រៀមខ្លួន ឡើងទៅរស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ មានតម្លៃប្រមាណខ្ទង់លានដុល្លារនេះដែរ Khmertalking នៅមិនទាន់អាចទំនាក់ទំនង សួរនាំបន្ថែម ពីសំណាក់អ្នកនាង ពេជ្រ ចាន់បូរមី ដើម្បីបកស្រាយបញ្ជាក់បាននៅឡើយ ខណៈដែលតារាសម្ដែងរូបនេះ បានផ្ដាច់ខ្លួនចេញពីសិល្បៈ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕ 

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]