ភ្នំពេញ៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលនិយមលេង បណ្តាញសង្គមហ្វេសប៊ុក បានសំដែងការមិនពេញចិត្តចំពោះ សង្ឃមួយអង្ដ ដែលបង្ហាញវត្តមានក្នុង វីដេអូ​មួយ ដោយសង្ឃអង្គនេះហ៊ាន ប្រព្រឹត្តអំពើមិនគប្បី ក្នុងសង្គម ជាពិសេសបំផ្លាញ នូវព្រះពុទ្ធសាសនា ។

យោងតាមវីដេអូមួយ ដែលមានរយៈពេល ៤៦វិនាទី នឹងបានបង្ហោះពាសពេញបណ្តាញសង្គម​ ហ្វេសប៊ុក ព្រមទាំងមានអ្នកទស្សនា ជាច្រើន បានហួសចិត្តបន្ទាប់ពីឃើញថា ​មានមនុស្សប្រុសស្រី ប្រហែល ៦នាក់ (បូកទាំងអ្នកកាន់កាមេរា) នៅក្នុងបន្ទប់មួយ បានប្រព្រឹត្តនូវអំពើ ដែលសង្គមស្អប់ខ្ពើម តែអ្វីដែលនឹងស្មានមិនដល់នោះ គឺក្នុងបន្ទប់នេះផងដែរ ក៏មានសង្ឃ១អង្គ កំពុងតែអង្គុយ បើតជញ្ជក់នូវរស់ជាតិ គ្រឿងញៀន ទាំងខ្លួនរំពាត់ទៅដោយស្បង់ចីវរ ។ 

នេះគ្រាន់តែជាទង្វើមិនល្អ របស់បុគ្គលសង្ឃអង្គតែម្នាក់ប៉ុណ្ណោះ ហើយក៏ជាគំរូរមួយសម្រាប់សង្ឃដទៃទៀត និងក្មេងៗយុវវ័យ គួរចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកប្បីកុំប្រព្រឹត្តនូវអំពើបែបនេះ ។

យ៉ាងណាមិញ យើងមិនទាន់មានប្រភពណាមួយ បញ្ចាក់ពីទីកន្លែងច្បាស់លាស់ របស់សង្ឃអង្គនោះដែរ ហើយក៏មិនទាន់សន្មត់ថា សង្ឃដែលនៅក្នុងវីដេអូនេះ គឺជាព្រះសង្ឃពិត ឬក្លែងក្លាយនោះទេ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង បានជ្រើសយកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែបើនេះជាការប្រព្រឹត្ត របស់ព្រះសង្ឃ ដែលនៅក្នុងវីដេអូនេះ ពិតមែននោះ វាគឺជាទង្វើមួយ ដែលជះឥទ្ធិពលមិនល្អ ជាខ្លាំងក្នុងសង្គមខ្មែរយើង ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]