បារាំង៖ លទ្ធផលនៃការប្រកួត EURO ដែលអ្នកគាំទ្រគ្រប់គ្នានឹកស្មានមិនដល់កាលពីយប់មិញនោះគឺ ព័រទុយហ្គាល់ ដែលមាន Ronaldo ជាតារាឆ្នើមរបស់ក្រុម បានត្រឹមស្មើជាមួយ ក្រុមជម្រើសជាតិ អាយឡេន ១-១ ប៉ុណ្ណោះ ។

នេះជាការខកចិត្តមួយរបស់ ព័រទុយហ្កាល់ ខណៈដែលនេះជាការប្រកួតដំបូង នៅ EURO របស់ក្រុមជម្រើសជាតិ អាយឡេន ដែលជាប្រទេសដែលមានប្រជាជនប្រមាណ ៣៣០,០០០ នាក់ប៉ុណ្ណោះ។

ការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 វគ្គជម្រុះក្នុងពូល បានកន្លងផុតមួយជុំហើយ ដែលការពីយប់មិញ ជាការប្រកួតក្នុងពូល F គឺ ព័រទុយហ្កាល់ បានត្រឹមស្មើគ្នា ១-១ ជាមួយ អាយឡេន ដែលគ្រាប់ទីមួយរបស់ ព័រទុយហ្កាល់នោះ ធ្វើឡើងដោយអតីតកីឡាកររបស់ក្លិប Manchester United គឺ Luis Nani ស៊ុតបញ្ចូលទីនៅនាទី ៣១ ដែលធ្វើឲ្យព័រទុយហ្គាល់នាំមុខមុន។ ចូលដល់តង់ទីពីរ ទើបតែបាន ៥នាទី កីឡាករ Birkir Bjarnason ជួយឲ្យ អាយឡេន បានវាយបកយកស្មើវិញ នៅនាទី៥០ ដែលលទ្ធផលនេះអូសបន្លាយរហូតដល់បញ្ចប់ការប្រកួត ។

Ronaldo ដែលជាកីឡាករឆ្នើមនោះ ត្រូវបានអ្នកគាំទ្ររំពឹងថា នឹងបានស៊ុតចូលច្រើនគ្រាប់ ប៉ុន្តែផ្ទុយទៅវិញ អ្វីៗខុសពីការរំពឹងទុក ថែមទាំងមិនបានជួយក្រុមឲ្យទទួលបាននូវជ័យជំនះទៀតផង ។

ចំនែកឯមួយគូទៀត ក្នុងពូលF ក្រុមជម្រើសជាតិ ហុងគ្រី បង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ដោយបានយកឈ្នះ ក្រុមជម្រើសជាតិ អូទ្រីស ក្នុងលទ្ធផល ២-០ ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ដែលក្នុងនោះ កីឡាកររបស់ក្រុមជម្រើសជាតិ អូទ្រីស ទទួលរងពិន័យនូវកាតក្រហម ដែលធ្វើឲ្យ ហុងគ្រី មានឱកាសយកជ័យជំនះបាន៕

ប្រភព៖ Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]