ថៃ៖ ក្មេងប្រុសតូចម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម យល់ថា មានមុខស្រដៀងនឹង តារាសម្តែងប្រុសថៃ២នាក់ គឺលោកMario Muarer និង លោក Nickhun។

យោងតាមគេហទំព័រថៃមួយ បានឲ្យដឹងថា រូបថតជាច្រើនសន្លឹក របស់ក្មេងប្រុសម្នាក់ ត្រូវបានល្បីសុះសាយ ពេញអនឡាញ ដោយសារតែកែវភ្នែកធំៗ និងទម្រង់មុខដ៏ស្រស់សង្ហាររបស់រូបគេ។

មិនតែប៉ុណ្ណោះ ក៏មានមនុស្សភាគច្រើន បានគិតថាដែរថា ក្មេងប្រុសរូបនេះ ស្រដៀងនឹងតារាប្រុសថៃ២នាក់ គឺលោកMario និង តារាប្រុសថៃកាត់ កូរ៉េ លោកNickhun ណាស់។ ហើយក្នុងនោះដែរ ពួកគេបានបញ្ចេញមតិថា កែវភ្នែករបស់រូបគេ គឺមើលយូរទៅៗ កាន់តែដូចលោកNickhun តែបើទម្រង់មុខ និងស្នាមញញឹមវិញ គឺដូចលោក Mario។ 

ដោយសារទម្រង់មុខដ៏គួរឲ្យស្រឡាញ់ របស់ក្មេងប្រុសរូបនេះហើយ បានធ្វើឲ្យរូបគេ ទទួលបានការងារសិល្បៈយ៉ាងច្រើនទាំងវ័យក្មេង ដូចជាថតសម្តែងរឿងភាគថៃ និងដើរម៉ូតជាដើម៕

ចង់ដឹងថា ក្មេងប្រុសរូបសង្ហារនេះ មុខស្រដៀងនឹង Mario និងNickhun យ៉ាងណា តោះមើលរូបខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញក៏មានក្មេងប្រុសម្នាក់ផងដែរ ដែលវ័យទើប៨ឆ្នាំសោះ តែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងវិស័យដើរម៉ូត។

កាលពីថ្មីៗនេះ មានក្មេងប្រុស ដ៏ស្រស់សង្ហារម្នាក់ កំពុងតែទាញ ប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងបណ្តាញសង្គម។

Dennis Kane ជាកូនកាត់ កូរ៉េ-អូស្រ្តាលី ដែលទើបមានអាយុ៨ឆ្នាំតែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ រូបគេ ជាតារាម៉ូដែលដ៏ល្បីម្នាក់ផងដែរ។ បន្ថែមពីនេះទៅទៀត រូបថតជាច្រើនសន្លឹក របស់ Dennis ត្រូវបាន អ្នកលេងអ៊ិនធើណេតជាច្រើននាក់ ពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងទម្រង់មុខ ដ៏គួរឲ្យស្រឡាញ់ និងស្ទាយថតរូប ដ៏រស់រវើករបស់គេ ដែលមើលទៅដូចជា អ្នកអាជីពណាស់។ ជាពិសេសនោះ ក៏មាន មតិជាច្រើន បាននិយាយ ដែរថា៖

" Dennis Kane ជាក្មេងប្រុស គួរឲ្យស្រឡាញ់ខ្លាំងណាស់"

"ស្នាមញញញឹមរបស់រូបគេ ពិតជាស្រស់បំព្រង"

"ជើងរបស់ Dennis Kane ស៊ិចស៊ីមែនទែន "៕

តោះមើលរូបថតរបស់ តារាម៉ូដែលប្រុស ដ៏វ័យក្មេងម្នាក់នេះទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]