ភ្នំពេញ៖ ជារសជាតិប្លែកមួយទៀត ដែលអ្នកគាំទ្រកម្របានឃើញ​តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស គឺលោកឆន សុវណ្ណរាជ បកស្រាយនូវបទ «ទីនេះមានមនុស្សខូចចិត្ត» ជាបទ Original កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ដែលចូលរួមនិពន្ធនិងច្រៀង ដោយតារាចម្រៀង ហេង ពិទូ និងកញ្ញា ADDA។

កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ វីដេអូឃ្លីបមួយមានរយៈពេលជាង ៤នាទី ត្រូវបានគេបង្ហោះនៅលើគេហទំព័រយូធូប ដែលជាការបកស្រាយចម្រៀងបែបមនោសញ្ចេតនា ពីលោក ឆន សុវណ្ណរាជ យ៉ាងក្រអួនក្រអៅ ដែលទីតាំងទំនងជាស្ថិតនៅក្នុងក្លិបរាត្រី ឬស្ទូឌីយ៉ូណាមួយ ក៏អាចថាបាន តែមិនដឹងថានៅទីណាឲ្យប្រាកដ ព្រោះតែមិនមានការបញ្ជាក់ឲ្យដឹងបន្ថែម។

នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សូមនាំអារម្មណ៍ប្រិយមិត្តខ្មែរឡូតទាំងអស់ ស្តាប់កម្សាន្តទាំងអស់គ្នាដោយមេត្រី និងជួយដាក់ពិន្ទុទៅមើល ថាលោក ឆន សុវណ្ណរាជ បកស្រាយនូវចម្រៀងមួយបទនេះ បានល្អយ៉ាងណាដែរ? ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]