Jessica Angel និង Colin MacKenzie ទាំងពីរនាក់គឺពិតជាស្រឡាញ់គ្នាខ្លាំងណាស់។ បញ្ហាតែមួយគត់នោះគឺ អ្នកជិតខាងទាំងមូលរបស់ពួកគេ ក៏សុទ្ធតែបានដឹងរឿងនេះ ផងដែរ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ជាច្រើនលើកច្រើនសារ អំពីការរួមភេទដ៏ត្រេកត្រអាល ប៉ុន្តែបង្កសំឡេងរំខានដល់អ្នកជិតខាងមក ប៉ូលីសបានបង្ខំចិត្តចាត់វិធានការ ដើម្បីផ្តល់នូវភាពស្ងប់ស្ងាត់ដល់អ្នក ជិតខាងទាំងនោះវិញ។

ប្តីប្រពន្ធមួយគូមកពី តំបន់ Adelaide ត្រូវបានជឿថា ជាមនុស្សដំបូងគេបំផុតក្នុងប្រទេសអូស្រ្តាលី ភាគខាងត្បូង ដែលត្រូវបានចោទប្រកាន់ពីបទបង្កសំលេងរំខាន ដល់បរិស្ថានជុំវិញខ្លួន ដោយសារតែសំឡេងដែលបង្កចេញពី ការរួមភេទរបស់ពួកគេ និង អាចត្រូវបានផាកពិន័យជាប្រាក់ ៤០០០ ដុល្លា។

ប៉ូលីសដែលយាមល្បាត បានទៅកាន់ផ្ទះប្តីប្រពន្ធមួយគូនេះ អស់ចំនួន ២០ដង គិតតាំងពីខែមេសា។ ការកោះហៅថ្មីៗចុងក្រោយគេ គឺធ្វើឡើងកាលពី យប់ថ្ងៃអាទិត្យ និង ពេលព្រឹកព្រលឹមថ្ងៃអង្គារ ដោយបានចោទប្រកាន់ថា បានរំខានដល់សុខសន្តិភាពសារធារណៈ។

អ្នកស្រី Angel មានការភ្ញាក់ផ្អើលយាងខ្លាំង និងបាននិយាយថា ប៉ូលីសប្រាប់ថា ពួកយើងបានបង្កការបំពុលសំឡេងហួសកំរិត ដែលត្រូវចាប់ខ្លួន ហើយបានចាប់ចេញពីផ្ទះរបស់ពួកយើង និង ប្រាប់ពួកយើងមិនអោយរួមភេទតទៅទៀត។ ចំនែកលោក MacKenzie បាននិយាយថា វាពិតជាចំឡែកខ្លាំងណាស់។ ខ្ញុំត្រូវបានគេពិន័យដោយសារការរួមភេទនៅក្នុងផ្ទះរបស់ខ្លួនឯង ដោយសារតែការបញ្ចេញសំឡេងលឺពេក។ វាពិតជាគួរអោយអស់សំណើចខ្លាំងណាស់។

អ្នកជិតខាងបាននិយាយថា សំឡេងដែលបង្កពីការរួមភេទរបស់ប្តីប្រពន្ធនេះ ម្តងៗគឺវាពិតជាខ្លាំងមែន ដោយមានអ្នកជិតខាងមួយចំនួន បានភ្ញាក់ពីដំណេកដោយសារតែសំឡេងមួយនេះ។ សំឡេងពេលពួកគេរួមភេទ គឺវាខ្លាំងដូចជា មនុស្សពីរនាក់កំពុងតែឈ្លោះគ្នា និងស្រែកជេរគ្នាយ៉ាងអីច្ចឹង។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]