បារាំង៖ អង់គ្លេសខកខាននូវជ័យជំនះលើកដំបូង ម្តងទៀតហើយ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ EURO 2016 ដោយបានត្រឹមស្មើជាមួយរុស្ស៊ី ក្នុងពូល B កាលពីយប់មិញ។

ក្រុមតោកំណាចអង់គ្លេស បានចាប់ផ្តើមការប្រកួតពានរង្វាន់ទ្វីបអ៉ឺរ៉ុបយ៉ាងមានទំនុកចិត្ត ដោយសឹងតែគ្រប់នាទីទាំងអស់ដែលពួកគេគ្រប់គ្រងបាល់ ដែលជាហេតុធ្វើឲ្យគ្រាប់បាល់ទីមួយរបស់អង់គ្លេស កើតចេញពីការស៊ុត Free Kick របស់កីឡាករ Eric Dier នៅនាទី៧៣ ប៉ុន្តែត្រូវភ្នាត់ស្នៀតនៅចុងម៉ោង ធ្វើឲ្យរុស្ស៊ីតាមស្មើបានវិញ ដោយកីឡាករ Vasili Berezutski។

ទាក់ទងនឹងការប្រកួតនេះផងដែរ លោក Roy Hodgson ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស បានផ្លាស់ប្តូរកីឡាករ Wayne Rooney ចេញ ដោយប្តូរចូលវិញនូវ កីឡាករ Jack Wilshere ដែលធ្វើឲ្យស្ថានការណ៍ក្នុងការប្រកួតប្រែប្រួល។

សូមបញ្ជាក់ផងដែរថា អង់គ្លេស មិនធ្លាប់ដែលឈ្នះ ក្នុងការប្រកួតបើកឆាកនៃការប្រកួតពានរង្វាន់អ៊ឺរ៉ុប នេះទេ។

ក្រលេកមើលមួយគូទៀត ដែលស្ថិតក្នុងពូល B នេះដែរ ក្រុមជម្រើសជាតិ វេឡដ៏ ទទួលបាន ៣ពិន្ទុ ជាលើកដំបូងក្នុងការប្រកួត EURO នេះ ដោយបានយកឈ្នះលើក្រុម Slovakia ២-១ ។ ដោយលទ្ធផលមានការស៊ុតបញ្ចូលទី ពីកីឡាករឆ្នើមមួយរូប គឺ Gareth Bale ដោយបាល់ Free Kick។

ដូច្នេះ វេឡដ៏ ឈរលេខ១ បណ្តោះអាសន្នសិន មាន ៣ពិន្ទុ ខណៈដែលអង់គ្លេស និងរុស្ស៊ី ចែកគ្នាម្នាក់មួយពិន្ទុ ហើយស្លូវ៉ាគី បាតតារាង ០ពិន្ទុ ក្នុងពូលB៕

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]