(ភ្នំពេញ)៖​ បុរសម្នាក់បើករថយន្ដស៊េរីមួយគ្រឿងម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បុករបាំងដែកពុះចែក ទ្រូងផ្លូវបាក់អស់១៥ផ្ទាំង​ បណ្ដាលឱ្យរថយន្ដបែកធុងទឹក​ និងខ្ទេចផ្នែកខាងមុខ ព្យាយាមបើករត់ដល់ផ្សារបឹងកែងកង សម្រេចទុករថយន្ដ ចោលរត់គេចខ្លួនបាត់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ ស្ថិតតាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកែងកង​២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ព័ត៌មានពីកន្លែងបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីមួយនេះ ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បើកបរដោយបុរសម្នាក់ជាជនជាតិ លុះដល់ចំណុចកើតហេតុ បានបុក​របាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១៥ផ្ទាំង ពេញទំហឹង​បណ្ដាលឱ្យ រថយន្ដបែកធុងទឹក​ ក្រោយមកបានបើករត់ដល់ផ្សារបឹងកែងកង​ ទើបទុករថយន្ដចោល រត់គេចខ្លួនបាត់​។

រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

គួរបញ្ជាក់ថា កាលពីម្សិលមិញដូចគ្នា ក៏មានបុរសជនជាតិចិនម្នាក់ បើករថយន្ដបុក ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ស្ថិតក្នុងខណ្ឌចំការមន​ ក្រោយមកបានបើករត់ ដល់ខណ្ឌដូនពេញ បានបុកបន្ដទៀត​ តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធ ចាប់បានវាយអ្នកបើកបរងរបួស​ និងរថយន្ដខ្ទេចទើប ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៦​ តាមមហាវិថីព្រះមុនីវង្ស​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដម៉ាក Fortuner ពាក់ស្លាកលេខភ្នំពេញ៖ 2Z-3000​ បើកបរដោយបុរសជនជាតិចិនម្នាក់​ លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពាក់ស្លាកលេខ៖ ព្រៃវែង 2A-2424 បណ្ដាលឱ្យជនរងគ្រោះ ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់​ ទើបជ្រុលទៅបុកទីតាំងលក់រថយន្ដនៅក្បែរនោះ​ ធ្វើខូចខាតរថយន្ដ២គ្រឿងដែរ។

ក្រោយពីបុកគេរួចមក​ រថយន្ដបង្កបានបើករត់ដល់ផ្សារកណ្ដាល​ ក្នុងខណ្ឌដូចពេញ​ ក៏បុកបន្ដទៀត​ ទើបប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធដេញចាប់វាយរថយន្ដខ្ទេច​ និងអ្នកបើកបររងរបួសផងដែរ​ ទើបប្រគល់ឱ្យសមត្ថកិច្ច។ ក្រោយពេលកើតហេតុ​ រថយន្ដបង្ករួមទាំងអ្នកបើកបរ​ ត្រូវបានសមត្ថកិច្ចជំនាញយក ទៅការិយាល័យចរាចរណ៍រាជធាណីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]