បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានលើកឡើង នូវអំណះអំណាងមួយដ៏ គួរឲ្យភ្ញាក់ផ្អើល ក៏ព្រោះតែក្នុងនោះគឺបានបង្ហាញថា នាពេលអនាគតទៅ យុវវ័យជាច្រើន អាចនឹងត្រូវបាត់បង់ព្រហ្មចារីយ៍ របស់ពួកគេដោយសារតែ មនុស្សយន្ត។

អំណះអំណាងមួយនេះ មានឡើងបន្ទាប់ពី លោកសាស្ត្រាចារ្យ Noel Sharkey មកពីសាកលវិទ្យាល័យ Sheffield នៃប្រទេសអង់គ្លេស យកមកបង្ហាញនៅក្នុងពិធី Cheltenham Science Festival ដោយក្នុងនោះលោកសាស្ត្រាចារ្យ ក៏បានព្រមានថា មនុស្សយន្តសិច ឬក៏តុក្កតាសិច នឹងអាចបង្កផលវិបាកយ៉ាងធំធេង សម្រាប់សង្គមជាតិ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

លោកសាស្ត្រាចារ្យ Noel Sharkey បាននិយាយថា “មនុស្សយន្តសិចដែលដំណើរការ ដោយប្រព័ន្ធ Android គឺត្រូវបានប្រើប្រាស់ច្រើន ក្នុងពេលបច្ចុប្បន្ន ហើយនៅពេល១០ឆ្នាំខាងមុខទៀត វានឹងក្លាយទៅជារឿងធម្មតាមួយ។ ខ្ញុំគិតថាឧបករណ៍មួយនេះ ក៏តម្រូវឲ្យមានការកំណត់អាយុ ដើម្បីប្រើប្រាស់ផងដែរ ក៏ប៉ុន្តែសាកគិតមើលថា បើសមាជិកណាមួយ ក្នុងគ្រួសាររបស់អ្នក ឧទាហរណ៍ម៉ាក់ ឬប៉ារបស់អ្នក មានមនុស្សយន្តសិចនេះ រឿងអីដែលអ្នកនឹង មិនលួចលាក់សាកល្បងប្រើវានោះ”។ 

រូបភាព នៃគ្រឿងផ្សំមួយចំនួនរបស់ មនុស្សយន្តសិច

លោកសាស្ត្រាចារ្យ បានបន្តទៀតថា “ការរួមភេទជាមួយនឹងមនុស្សយន្ត មិនមែនជាបញ្ហានោះទេ ប៉ុន្តែប្រសិនបើវាជាលើកទីមួយរបស់អ្នក? តើអ្នកគួរតែប្រើប្រាស់វា សម្រាប់ទំនាក់ទំនងស្នេហា ជាមួយមនុស្សប្រុស ឬមនុស្សស្រី ជាជាងយកទៅប្រើជាមួយ នឹងមនុស្សយន្តដែរទេ? ដូច្នេះនេះជារឿងសំខាន់ ថាតើមនុស្សយន្តសិចអាច ចូលមកក្នុងជីវិតពិតប្រាកដ របស់មនុស្ស ដែលអាចធ្វើឲ្យមនុស្សភាគច្រើន ឈប់មានបំណងចង់ បង្កើតសម្ព័ន្ធភាពជាមួយនឹង មនុស្សពិតប្រាកដធម្មតាផ្សេងទៀត”។

គូសបញ្ជាក់ផងដែរថា មនុស្សយន្តសិច បានក្លាយទៅជាឧបករណ៍មួយ ដែលកំពុងមាន ភាពពេញនិយមច្រើន ក៏ព្រោះតែវាអាចធ្វើឲ្យបុរស និងនារីមួយចំនួន មានអារម្មណ៍ងាយស្រួល ក្នុងទំនាក់ទំនងផ្លូវភេទ ជាជាងការបង្កើតសម្ព័ន្ធភាព ជាមួយនឹងដៃគូជា មនុស្សធម្មតាផ្សេងទៀត ក៏ប៉ុន្តែវាក៏បានកំពុងតែក្លាយទៅជា ការព្រួយបារម្ភខ្លាំងមួយ ចំពោះអ្នកវិទ្យាសាស្ត្រ ជុំវិញកត្តាដែលបានលើកឡើង នៅខាងលើនេះផងដែរ៕ 

រូបភាព នៃគ្រឿងផ្សំមួយចំនួនរបស់ មនុស្សយន្តសិច
មនុស្សយន្តសិច ដែលកំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងមនុស្សយន្តសិច ឬក៏តុក្កតាសិចនេះដែរ ខ្សែភាពយន្តថ្មី ដែលមនុស្សទូទាំងពិភពលោក បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរ មានចំណងជើងថា «Warcraft» បានបើកសម្ពោធជាផ្លូវការ នៅរោងកុន Wanda Cinema ស្ថិតក្នុងទីក្រុង Fuzhou ប្រទេសចិន កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺគេបានប្រទះឃើញ បុរសជនជាតិចិន វ័យក្មេងម្នាក់ ទិញសំបុត្រកុន ចំនួន២សន្លឹក ដោយ១សន្លឹក សម្រាប់គាត់ និង១សន្លឹកទៀត សម្រាប់មិត្តស្រីរបស់គាត់ ដែលជាតុក្កតាសិច

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានថតរូប បុរសវ័យក្មេងនោះ ជាមួយតុក្កតាសិច ដែលគាត់នាំទៅជាមួយ ប៉ុន្មានសន្លឹក ហើយបង្ហោះចែកចាយ ទៅលើបណ្តាញសង្គម របស់ប្រទេសចិន ដោយបានធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើនផ្សេងទៀត មានការភ្ញាក់ផ្អើល និងជជែកអំពីទំនាក់ទំនង របស់ពួកគេ ទាំង២នាក់ទៀតផង។

អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «បុរសវ័យក្មេងនេះ គឺខ្លាចមាននរណាម្នាក់ មកដណ្តើមយក មិត្តស្រី (តុក្កតាសិច) របស់គាត់ ដូច្នេះហើយទើបគាត់ឲ្យនាង អង្គុយនៅចុងគេបង្អស់... នេះគឺជាស្នេហ៍ពិត»។ ចំនែកឯអ្នកខ្លះទៀត បានឆ្ងល់ថា «ហេតុអ្វីបានជាគាត់ មិនឲ្យវែនតា 3D ទៅនាងពាក់ផង?»។

បើទោះបីជា មានមនុស្សជាច្រើន បានសើចចំអក និងឡកឡឺយ ឲ្យបុរសវ័យក្មេង រូបនោះក៏ដោយ ប៉ុន្តែតុក្កតាសិច ដែលគាត់នាំទៅមើលកុននោះ គឺជាតុក្កតា ដែលផលិតពី ជែលស៊ីលីកា (Silica Gel) មានតម្លៃថ្លៃ ហើយបុរសវ័យក្មេង មួយចំនួន មិនអាចមានលទ្ធភាព ទិញតុក្កតាប្រភេទនេះ យកមកប្រើឡើយ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តថ្មី រឿង «Warcraft» នេះ រកចំណូលបានប្រមាណជា ៨.៤លានដុល្លារអាមេរិក ក្នុងការចាក់បញ្ចាំង នៅពាក់កណ្តាលយប់ ក្នុងប្រទេសចិន កាលពីម្សិលមិញនេះ ហើយបានបំបែកកំណត់ត្រា គ្រប់ពេលវេលាទាំងអស់ តែម្តង នៅលើ «Chinese Box Office»។ បន្ទាប់មក វារកចំណូលបានចំនួន ៤៥.៨លានដុល្លារអាមេរិក នៅថ្ងៃបើកសម្ពោធក្នុងប្រទេសចិន វ៉ាដាច់រឿង «The Mermaid» ដែលដឹកនាំដោយ ទិនហ្វី ឬ Stephen Chow ទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]