សត្វខ្លាមួយបានរួចចេញពីទ្រុងរបស់វា និង បានចាប់ស្រ្តីម្នាក់ដែលជាអ្នកមើលថែសួនសត្វស៊ី ជាចំនី មុនពេលដែលវាត្រូវបានគេបាញ់សំលាប់។

សត្វខ្លាមួយនេះបាន រួចពីទ្រុង នៅក្នុងសួនសត្វ Cologne នៅឯភាគខាងកើតប្រទេសអាល្លឺម៉ង់ និង បានចូលទៅក្នុងអាគារមួយដែលនៅជិតនោះ បន្ទាប់មកក៏ធ្វើការវាយប្រហារទៅលើអ្នកមើលថែសួនសត្វវ័យ ៤៣ឆ្នាំម្នាក់។

សត្វមួយក្បាលនេះ បន្ទាប់មកត្រូវបានបាញ់សំលាប់ដោយ អ្នកចាត់ការសួនសត្វ ភ្លាមៗ ក្រោយពីវាបានខាំស៊ីមនុស្ស។

អ្នកនាំពាក្យរបស់ប៉ូលីសម្នាក់ ឈ្មោះ Stefan Kirchner បាននិយាយថា អ្នកចាត់ការសួនសត្វបានប្រើកាំភ្លើងវែងមួយ ដើម្បីបាញ់សត្វមួយនេះអោយងាប់នៅក្នុងអាគារមួយនោះ មុនពេលដែលវា ដើរបន្តទៅកាន់កន្លែងដែលមាន អ្នកមកទស្សនាសួនសត្វច្រើន។

លោក Kirchner បាននិយាយថា សត្វខ្លាមួយនេះ អាចនឹងត្រូវបានរួចពីទ្រុងដោយសារ តែទ្វារមិនត្រូវបានចាក់អោយ បានជាប់ត្រឹមត្រូវ។

សត្វខ្លាមួយនេះ ជាសត្វឈ្មោល ដែលមានឈ្មោះ Altai។

សួនសត្វមួយនេះត្រូវបានបង្កើតឡើងជិត ១៥០ឆ្នាំមកហើយ និងបានផ្តល់ជំរកអោយសត្វចំនួន ជាង ១០ ០០០ក្បាល និងប្រហែល ៧ ០០០ប្រភេទ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]