វាមិនមែនជារឿងដែលគួរឲ្យខ្មាសអៀនទេ ដែលនារីៗចង់មានដើមទ្រូងធំនោះ។ ស្ត្រី ជាច្រើនតែងតែប្រាថ្នាចង់បានសុដន់មានទំហំធំស្អាត ឬមិនចង់មានដើមទ្រូងរាបស្មើឡើយ។ ពួកគេតែងតែរិះរកវិធី ក៏ដូចជារបៀបផ្សេងៗ ដើម្បីទទួលបានដើមទ្រូងធំទ្រលុកទ្រលុនជាងមុន តាមបែបធម្មជាតិដោយមិនចាំបាច់វះកាត់ ព្រោះធ្វើការវះកាត់ ត្រូវចំណាយប្រាក់ច្រើន  និងអាចមានហានិភ័យទៀតផង។  ជាក់ស្តែងមានមូលហេតុមួយចំនូន ដែលស្រ្តីខ្លះមានដើមទ្រូងតូច មិនលូតលាស់ ឬរាបស្មើ ដូចជា៖

• អតុល្យភាពនៃអរម៉ូន

• របបអាហារមិនគ្រប់គ្រាន់  និងកង្វះអាហារូបត្ថម្ភ

• មានជាតិខ្លាញ់ទាបក្នុងរាងកាយ

• កត្តាហ្សែន

• ស្ទះថាមពល

• បញ្ហាផ្លូវចិត្ត ដូចជា ស្ត្រេស  និងជំងឺធ្លាក់ទឹកចិត្ត អាចប៉ះពាល់ដល់កម្រិតអ័រម៉ូនផងដែរ។ 

ទោះបីជាស្តាប់ទៅដូចជាមិនទំនង ដើម្បីទទួលបានដើមទ្រូងធំជាងមុន ដោយមិនចាំបាច់វះកាត់ តែខាងក្រោមនេះ ជាជំនួយដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់មិត្តនារីៗយើង មិនថាអ្នកមានដើមទ្រូងតូច ឬក៏រាបស្មើនោះទេ៖

១. របបអាហារដែលមានសុខភាពល្អ

ការទទួលបានជាតិខ្លាញ់តិច និងកង្វះរបបអាហារគ្រប់គ្រាន់ គឺជាកត្តាដែលរារាំងសុដន់របស់អ្នក មិនឱ្យលូតលាស់បានប្រក្រតី។ ឥលូវនេះមានភស្តុតាង ដែលបញ្ជាក់ថារបបអាហារដែលមានអរម៉ូន estrogens ឬ phytoestrogens អាចបង្កើតសកម្មភាពការពារប្រឆាំងនឹងជំងឺជាច្រើនមុខដូចជា បញ្ហាក្រពេញប្រូស្តាត, ពោះវៀនធំ, សុដន់, មហារីក, ជំងឺបេះដូង, និងជំងឺខួរក្បាល ជាដើម។ ជាពិសេស អរម៉ូនទាំងនេះទទួលខុសត្រូវលើការវិវត្តទំហំនៃសុដន់របស់អ្នក។ ខាងក្រោមនេះជារបបអាហារដែលសំបូរទៅដោយអរម៉ូន estrogens និង phytoestrogens ខ្ពស់៖

• គ្រាប់ធញ្ញជាតិមានជាតិប្រេង៖ គ្រាប់សណ្តែក, គ្រាប់ស្វាយចន្ទី, គ្រាប់ល្ង និងគ្រាប់ធញ្ញជាតិដែលមានជាតិប្រេងផ្សេងទៀត។

• ផលិតផលសណ្តែក៖ សណ្តែកសៀង, តៅហ៊ូ, សណ្ដែកប្រេង, ទឹកសណ្តែក, ម្សៅប្រូតេអ៊ីនសណ្តែក, ទឹកដោះគោជូររសជាតិសណ្តែកជាដើម។

• Cereal និងនំបុ័ង៖ ស្រូវសាលី, ស្រូវ oat, ពោត, នំបុ័ងស្រួយៗ ឬនំប៉័ង wholegrain, អង្ករសំរូប -ល-។

• សាច់៖ ជាពិសេស សាច់មាន់។

• បន្លែ៖ ខ្ទឹម, គល់ខ្ទឹម, ការ៉ុត, ត្រសក់, និងយ៉ិនសិនជាដើម។

• ផ្លែឈើ៖ ផ្លែប៉ោម, ស្ត្រប៊ឺរី, ទទឹម, ត្រសក់ស្រូវ (Melon), ផ្លែ plum, raspberry -ល-។

• ភេសជ្ជៈ៖ ស្រាក្រហម, កាហ្វេ, តែបៃតង, តែខ្មៅ, ស្រាស, ស្រាវីស្គី -ល-។

២. លំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ ជួយការពារបញ្ហាស្ទះថាមពលក្នុងរាងកាយ។ ខាងក្រោមនេះគឺជា ក្បាច់ហាត់ប្រាណមួយចំនួន ដែលជួយអោយសុដន់មូលក្លំ មិនយារធ្លាក់ និងពង្រីកសុដន់ដោយអាចធ្វើការអនុវត្តបាននៅឯផ្ទះ។

*អ្នកអាចចាប់ផ្តើមដោយលំហាត់ប្រាណសាមញ្ញបំផុតដូចជា អាវ៉ង់ (Push ups)។ សូមពិនិត្យមើល រូបភាពខាងក្រោម សម្រាប់ឥរិយាបទ និងរបៀបធ្វើ។ 

អាវ៉ង់ធម្មតា (Push ups)
អាវ៉ង់មួយបែបទៀត (Modified Push ups)
អាវ៉ង់មានបាល់ជំនួយ (Medicine Ball Push ups)

*ក្បាច់មួយទៀត អ្នកត្រូវការ អាល់ទែ (ដុំដែក) ប្រហែលពីរ និងបាល់ (swiss ball) ឬអាចជំនួសដោយជើងម៉ាវែងមួយ។ សូមពិនិត្យមើល រូបភាពខាងក្រោមសម្រាប់ឥរិយាបទ និងរបៀបធ្វើ។

*ក្បាច់ចុងក្រោយនេះ អ្នកត្រូវកាន់ អាល់ទែ (ដុំដែក) ទាំងសងខាង រួចបន្ទន់ជង្គង់ និងខ្លួនរបស់អ្នក។ លើកដៃរបស់អ្នក អោយកែងដៃដល់កម្ពស់ស្មា រួចធ្វើឲ្យបានច្រើនដង។

៣. ជ្រើសរើសអ្វីដែលត្រូវពាក់ឲ្យបានត្រឹមត្រូវ

អ្នកអាចជ្រើសរើសសម្លៀកបំពាក់ ដែលមានខ្សែពីក្រោមដើមទ្រូង ឬអាវដែលមាន ក ស្រួច តែកុំជ្រៅពេក ព្រោះវាអាចធ្វើឲ្យដើមទ្រូងឃើញតូចវិញ។ អាវដែលមានពណ៌ផ្សេងមួយកំណាត់លើ និងពណ៌ផ្សេងមួយកំណាត់ក្រោម ក៏ជាការល្អដែរ។

សម្រាប់អាវទ្រនាប់វិញ អ្នកអាចប្រើអាវទ្រនាប់ដែលមាន ប៉ុងកល់ ឬដាក់ដុំស៊ីលីកូនកល់ក៏បាន។ តែត្រូវប្រាកដថា វាមិនតឹងពេក ឬធូរពេកនោះទេ។

៤. គ្រីម ឬឡេពង្រីកសុដន់ ដែលមានគ្រឿងផ្សំធម្មជាតិ ១០០%

គ្រីម (Cream ឬ ក្រែម) ឬឡេ ពង្រីកសុដន់ អាចធ្វើឲ្យសុដន់ របស់អ្នកធំជាងមុនបាន តែលុះត្រាតែក្រែមពង្រីកសុដន់នោះ ត្រូវបានផ្សំឡើងពី គ្រឿងផ្សំធម្មជាតិសុទ្ធ ១០០%។ នេះក៏ព្រោះតែមាន រុក្ខជាតិមួយចំនួន ដែលជាគ្រឿងផ្សំយ៉ាងសកម្ម និងជំរុញកំណើនអ័រម៉ូន estrogen របស់សុដន់។ គ្រឿងផ្សំទាំងនោះអាច ត្រូវបានគេផលិតជាគ្រីម ឬឡេ ដែលអាចលាបនៅលើសុដន់បាន។ អ្នកអាចរកទិញពី ហាងលក់ផលិតផលទាក់ទងនឹងសុខភាព (អាចជាហាងថ្នាំ) ឬទិញតាមអ៊ីនធឺណិតក៏បាន។

៥. ម៉ាស្សា

ការម៉ាស្សា សុដន់ ជំរុញដល់ការលូតលាស់នៃកោសិកាឲ្យមានសុខភាពល្អ នៅជុំវិញ សុដន់, កម្ចាត់បញ្ហាស្ទះថាមពល, ការពារអរម៉ូន, ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់, អាចជួយក្នុងការកំចាត់ ជាតិពុល ដែលធ្វើអោយសុដន់មានសុខភាពល្អជាងមុន។

តោះទស្សនាវីដេអូខាងក្រោមនេះ សម្រាប់ការម៉ាស្សាសុដន់ ដើម្បីអោយមានប្រសិទ្ធិភាពខ្ពស់, អ្នកត្រូវដឹងបច្ចេកទេស ម៉ាស្សា ត្រឹមត្រូវ ដែលអាចផ្តល់លទ្ធផលតាមបំណងប្រាថ្នាបាន ៖

ប្រភព៖ Natural Health Bag | Naturally Beauty | wikiHow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]