នេះគឺជារឿងមួយដែលល្អម៉្យាងដែរ ព្រោះមានក្រុមហ៊ុនមួយនៅក្នុងប្រទេសជប៉ុន បានចែកខោក្នុងសម្រាប់បុរសដោយឥតគិតថ្លៃ ក្នុងគោលបំណងឃោសនាផលិតផល ដែលមានបិទស្លាកនៅលើខោនោះ។

តាមប្រភពពត៌មានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនមួយដែលមានឈ្មោះថា Free-pants.jp ដែលស្ថិតក្នុងប្រទេសជប៉ុន បានធ្វើការចែកចាយខោក្នុងសម្រាប់បុរស ដោយឥតគិតថ្លៃ ចំនួន ៧ខោក្នុងមួយខែ ក្នុងគោលបំណងឃោសនា និងផ្សព្វផ្សាយផលិតផល ដែលមានបិទស្លាកនៅលើខោទាំងនោះ។ ប្រភពដដែលបានឲ្យដឹងថា ពួកគេធ្វើដូច្នេះដោយសារតែ ពួកគេចង់ឲ្យអតិថិជនរបស់គេបានឃើញនូវ ស្លាកសញ្ញាផលិតផលរបស់ពួកគេ និងឲ្យអតិថិជនទាំងអស់វាយតម្លៃ ទៅលើផលិតផលទាំងនោះប៉ុណ្ណោះ។ ពួកគេបានបន្តទៀតថា នេះគឺជាយុទ្ធសាស្រ្តទីផ្សារថ្មីមួយ ដែល ពួកគេទើបតែស្រាវជ្រាវឃើញ និងយកមកអនុវត្តន៏ ដើម្បីឈានទៅដល់ការជោគជ័យ។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]