ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារ ពហុកីឡដ្ឋាន Old Trafford ស្វាគមន៍ ក្រុមភ្ញៀវ Fulham នាយប់ថ្ងៃសៅរ៍ ទី២៥ ខែសីហានេះ វេលាម៉ោង២១ និង០០នាទី(ម៉ោងនៅកម្ពុជា)ក្នុង ពឹ្រត្តិការណ៍ពានរង្វាន់ Barclays-English Premier League ឆ្នាំ២០១២-២០១៣ ។

ក្រោយពីទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម ម្ចាស់ផ្ទះស្ករតាំងម៉ែ Everton ដោយលទ្ធផល ០-១ មក ពី១ប្រកួតដំបូង ក្នុង Premier League, ក្រុមរងជើងឯក ឆ្នាំ ចាស់ Man Utd មិនទាន់មាន ពិន្ទុរាប់នៅឡើយទេ ហើយក៍បានឈរ នៅលេខទី១៦ជាបណ្តោះ ។ ដែលយប់ស្ថិតក្នុង ទឹកដីខ្លួន គឺសង្ឃឹមថានឹង ទទួលបាន៣ ពិន្ទុដំបូង ជាមិនខាន ។

រីឯក្រុម Fulham វិញជាក្រុមដែលឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្ន ជាមួយនឹង៣ពិន្ទ ក្រោយពីបាន បំបាក់ក្រុម ភ្ញៀវ Norwich City ដោយលទ្ធផល ៥-០ ខណៈ ដែលតោខៀវ Chelsea កំពុងតែកាន់កាប់ កំពូលតារាងនោះ តែប្រសិនបើ Fulham ឈ្នះយប់នេះនឹង ឡើងទៅឈរនៅ កំពូលរាងវិញហើយ ។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយក្នុង Premier League គឺៈ Man Utd 1-0 Fulham, Fulham 0-5 Man Utd, Man Utd 2-0 Fulham, Fulham 2-2 Man Utd និង Man Utd 3-0 Fulham ។ ដោយការជួបគ្នា ក្នុងជើងទី១ នេះ Man Utd បានតឱ្យក្រុមភ្ញៀវ Fulham 1.5ដាច់ នេះបើយោងតាម គេហទំព័រ 7m ហើយ មួយវិញទៀត ដោយផ្អែក ទៅលើ ប្រវត្តិជួបគ្នា ក្រុមទាំងពីរនេះតែងតែ មានរបូតគ្រាប់បាល់ដូចគ្នា ដែលនាំឱ្យអាច នឹងមានការរបូត គ្រាប់ចាប់ពី៣គ្រាប់ ឡើងផងដែរនាយប់នេះ ។

ក្រុម Man Utd រៀបប្រព័ន្ធប្រយុទ្ធ ៤-៤-២ ដែលមានន័យថា ការពារ៤ បម្រើ៤ និងប្រយុទ្ធ២ ខណៈដែល Fulham រៀបប្រព័ន្ធ តាមបែបការពារ មាន ៥-៤-១ ពោលការពារ ៥ បម្រើ៤ និងប្រយុទ្ធ១ ។ ជម្រើស១១នាក់ ដំបូងរបស់ Man Utd គឺ David de Gea(អ្នកចាំទី), Michael Carrick, Nemanja Vidic, Patrice Evra និងAntonio Valencia(ខ្សែការពារ), Ashley Young, Nani, Kagawa និង Tom Cleverley(ខ្សែបម្រើ), Robin van Persie និង Wayne Rooney(ខ្សែប្រយុទ្ធ)។

ជម្រើស១១នាក់ដំបូងរបស់ Fulham គឺ Mark Schwarzer(អ្នកចាំទី), Hughes, John Arne, Sascha និង Hangeland(ខ្សែការពារ), Diarra, Duff, Moussa, Gonzalez និង Alexander(ខ្សែបម្រើ), Miaden Petric (ខ្សែប្រយុទ្ធ) ។ លោកអ្នកក៏អាចតាមតាន លទ្ធផលភ្លាមៗ ពីគេហទំព័រ www.lookingtoday.com ។ ខាងក្រោមនេះជាកម្មវិធី នៃគូប្រកួតផ្សេង ទៀតមានក្រុមៈ
1. Swansea City Vs West Ham United ម៉ោង ១៨:៤៥នាទី(ម៉ោងនៅកម្ពុជា)
2. Aston Villa Vs Everton ម៉ោង ២១:០០នាទី
3. Norwich City Vs QPR -
4. Southampton Vs Wigan Athletic –
5. Sunderland Vs Reading –
6. Tottenham Hotspur Vs West Bromwich – ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]