នេះគឺជារឿងមួយដែលគួរគ្រោះថ្នាក់ណាស់ ព្រោះមានក្មេងប្រុសម្នាក់ បានអង្គុយយោលជើងលេង នៅឯជាន់ទី ៤ នៃឃ្លាំងដាក់ទំនិញមួយ។

តាមប្រភពពត៌មានបានឲ្យដឹងថា មានក្មេងប្រុសបានអង្គុយយោលជើងលេង នៅលើអាគារជាន់ទី៤ ដែលជាឃ្លាំងសំរាប់ដាក់ទំនិញមួយ សិ្ថតនៅក្នុងទីក្រុង Ang Mo Kio ប្រទេស Singapore ប៉ុន្តែម្តាយរបស់ក្មេងនោះ បែរជាមិនរវល់នឹងក្មេងម្នាក់នោះសោះ។ បើតាមសំដីរបស់អ្នកដែលនៅជិតខាង បាននិយាយថា ម្តាយរបស់ក្មេងនោះ បានលើកក្មេងនោះឲ្យអង្គុយលើរបង ហើយគាត់គ្រាន់តែនៅក្បែរក្មេងនោះប៉ុណ្ណោះ។ គាត់បានបន្តទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលម្តាយរបស់ក្មេងនោះធ្វើដូច្នេះ។ យ៉ាងណាម៉ិញ នេះគឺជារឿងដែលមានគ្រោះថ្នាក់ណាស់ ព្រោះអាគារនោះពិតជាខ្ពស់មែនទែន ហើយមនុស្សដែលអង្គុយនោះ គឺជាក្មេងទៀត។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែល ចំពោះបញ្ហានេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]