ភ្នំពេញៈ ​តា​​រា​ស​ម្តែ​ង​ ​និង​ជា​ពិ​​ធី​ការិ​នី​ ​ក​ញ្ញា​​ ​គ​ង់​​ ​វ​​ង្ស​យ៉ា​ទី ​​នៅ​ពេ​ល​ថ្មី​​ៗ​នេះ​ ​បា​ន​ប​ង្ហាញ​ស​ម្រ​ស់​ស្រ​ស់​សោ​ភា​ ​សា​ច់​ស​រ​​ម៉​ដ្ឋ​រលោ​​ង ​​នៅ​កោះ​រ៉ុ​ង​ ​ហា​ក់​ដូច​ជាមិនខ្វល់ ពីក្រសែភ្នែក អ្នកដែលសំឡឹង មើលនាងឡើយ ។

តារាសម្តែងដែលកំពុង តែមានទីផ្សារទាំងថតខារ៉ាអូខេ និងភាពយន្ត កញ្ញា គង់ វង្សយ៉ាទី បន្ទាប់ពីបានឆ្លៀតពេលទំនេរ ពីការងារនាង បានធ្វើដំណើរ ទៅដើរកម្សាន្តនៅកោះរ៉ុង ដើម្បីធ្វើជាកាដូសម្រាប់ខ្លួនឯង លំហែកាយលំហែខួរក្បាល ។

កញ្ញា គង់ វង្សយ៉ាទី បានបង្អួតសម្រស់ ជាមួយឈុតប៊ីគីនី បង្ហាញសាច់ ដោយមានពាក់អាវពណ៌សរ ពីលើអ្វីដែលគួរឲ្យចាប់ អារម្មណ៍ នោះ គឺនៅពេលដែល នាងងូតទឹក គឺពិតជាគួរឲ្យទាក់ទាញ ការចាប់អារម្មណ៍កាន់តែខ្លាំង ៕

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា កាលពីខែកុម្ភៈ ពិធីការិនី និងជាតារាសម្តែងស្រីល្បីឈ្មោះ កញ្ញា គង់ វង្យយ៉ាទី ថ្មីៗនេះបានរំលេចសារនិយាយបែប បញ្ឆិតបញ្ឆៀងថា មនុស្សយើងម្នាក់ៗ កុំព្យាយាមយកចរិក ច្រណែនឈ្នានីសមកដាក់ក្នុងខ្លួន ។

តាមរយៈសម្តីខ្លីដែលមានបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅនេះត្រូវបានអ្នកលេង Facebook ជាច្រើន គិតថាជាចេតនា ដែលនាងចង់និយាយ ដើម្បីប្រាប់ទៅបុគ្គលណាម្នាក់ ដែលព្យាយាមច្រណែនឈ្នានីស ទៅលើនាងឲ្យរំងាប់អារម្មណ៍ឈប់គិតអាក្រក់ លើនាងតទៅទៀត ។

នៅក្នុងសម័យកាលកាន់ តែមានការជឿនលឿន ទៅលើប្រព័ន្ធអ៊ីនធើណេតនោះ គេសង្កេតឃើញ អ្នកសិល្បៈជាច្រើន បានជ្រើសយកបណ្តាញ Facebook មកធ្វើការទំនាក់ទំនង ជាមួយអ្នកគាំទ្ររបស់ខ្លួន រួមផ្សំជាមួយការបង្ហាញអារម្មណ៍ពិត របស់ខ្លួនផងដែរ ។

តួយ៉ាងដូចជាតារាស្រីវ័យក្មេង កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះបាន រំលេចសារថ្មីមួយ ដោយនាងមានចេតនា បង្ហាញពីអារម្មណ៍ខឹងសម្បារ ទៅលើមនុស្សមួយចំនួន ដែលគិតមិនល្អលើនាង ។តាមរយៈសារដែលតារាស្រីរូបនេះ បានសរសេរបង្ហោះ នៅលើ Facebook ផ្ទាល់ខ្លួនថា« ការពិតមនុស្ស យើងម្នាក់ៗ កុំព្យាយាមយកចរិកច្រណែនឈ្នានីស មកដាក់ក្នុងខ្លួន។ ទី១កុំច្រណែនរូបសម្រប់គេ ព្រោះមនុស្សយើងម្នាក់ៗ មានសម្រស់ស្អាតរាងៗខ្លួន។ ទី២ កុំច្រណែននិងរបស់ទ្រព្យគេ ព្រោះវាជាការប្រឹងប្រែងរបស់គេ ។ ទី៣កុំច្រណែនស្នេហាគេ ព្រោះមនុស្សយើងម្នាក់ៗ និងដល់គូរៀងៗខ្លួន គ្រាន់តែយូនិងឆាប់គូជួបរឺគូបែក។ សំខាន់ត្រូវយកអាចរិកច្រណែនឈ្នានីស ត្រឡប់ជាឃើញគេល្អយកគេជាគំរូវិញហើយ ត្រូវប្រឹងប្រែង។ ខំប្រឹងព្យាយាម ដោយខ្លួនឯងហើយ ធ្វើឲ្យគេសរសើរទើបជាមនុស្សល្អ» ។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងស្រីស្រស់សាច់សរ កញ្ញា គង់ វង្សយ៉ាទី ហាក់ដូចជាបង្ហាញអារម្មណ៍ មិនសប្បាយចិត្តខឹងសម្បារច្រើន ដោយនាងបាន សរសេរបង្ហាញពី អារម្មណ៍ពិតរបស់ខ្លួន បង្ហោះ នៅលើ Facebook ជាញឹកញាប់ តែនាងមិនបានបញ្ជាក់ច្បាស់ទេថា តើនាងខឹងអ្នកណា ហើយសារដែលនាងបង្ហោះនោះ នាងមានចេតនាថា ឲ្យបុគ្គលណាមួយឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]