បរទេស៖ ពេលវេលាសម្រាប់ច្រៀងលេង និងថត Selfie មិនខ្វះទេ តែបុរសម្នាក់នេះ បែរជាធ្វើរឿងទាំងនេះ ពេលកំពុងបើកឡានទៅវិញ ហើយលទ្ធផលចុងក្រោយ គឺគួរឲ្យរន្ធត់តែម្តង។

បើយោងតាមវីដេអូឃ្លីបមួយខ្សែ បានបង្ហាញឲ្យឃើញ បុរសវ័យក្មេង មានពុកមាត់ និងពុកចង្កាក្រាស់ខ្មឹកម្នាក់ បានស្រែកច្រៀងលេងយ៉ាងរីករាយ ហើយថែមទាំងថតវីដេអូ Selfie ខណៈកំពុងតែបើកឡាន  និងថែមទាំងមិនបានដាក់ខ្សែក្រវ៉ាត់ ការពារសុវត្ថិភាពទៀតផង រហូតដល់ចុងក្រោយក៏បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ។

នៅពេលកើតហេតុ សម្លេងបានបន្លឺឡើងហាក់បីដូចជាមានវត្ថុអ្វីមួយ មកបុកឡានបុរសរងគ្រោះ មុនពេលវីដេអូត្រូវបានបញ្ចប់ទៅ។

ទោះបីជាយ៉ាងណា ប្រភពមិនបានដឹងទេថា តើមានអ្វីកើតឡើង នៅពេលកើតហេតុ ហើយវីដេអូឃ្លីបនោះ ក៏គេមិនដឹងថា ថតនៅទីណាដែរ។ ម្យ៉ាងវិញទៀត គេរឹតតែមិនដឹងថា បុរសវ័យក្មេងនោះ រងគ្រោះថ្នាក់យ៉ាងណាខ្លះដែរ។

ទោះយ៉ាងណា អ្នកនិយមប្រើប្រាស់អ៊ីនធឺណែតជាច្រើន បានសើចចំអក និងរិះគន់ ទៅលើសកម្មភាពរបស់បុរសរងគ្រោះ ដែលបើកឡានបណ្តើរ ច្រៀងបណ្តើរ និងថត Selfie ផង រហូតដល់ជួបគ្រោះថ្នាក់បែបនេះ។

គួរបញ្ជាក់ផងដែរថា ទង្វើរបស់បុរសខាងលើ គឺពិតជាខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសខ្លាំងណាស់ ដូច្នេះប្រិយមិត្តទាំងអស់ សូមកុំយកតម្រាប់តាមឲ្យសោះ ជៀសវាងជួបនូវហេតុការណ៍គ្រោះថ្នាក់ ជាយថាហេតុណាមួយ ដូចបុរសខាងលើនេះ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត

ដោយឡែក ហេតុការណ៍ដ៍ហួសចិត្តមួយ ស្រដៀងគ្នានេះដែរ បានកើតឡើង ដោយសារតែ រថយន្ត១ គ្រឿង រអិលចូលទឹកបឹងក្រោយ ពេលប្តីប្រពន្ធមួយគួ ចង់ប្តូរបរិយាកាស រួមភេទក្នុងរថយន្ត។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលប្តីប្រពន្ធទាំងពីរ កំពុងរួមភេទនៅផ្នែកខាងក្រោយ ធ្វើឲ្យរថយន្តបានរអិលចូលទឹកយ៉ាងលឿន ដោយពួកគេមិនអាចបញ្ឈប់រថយន្ត បានទាន់ពេលវេលាឡើយ។ ប្រភពដដែលបន្តថា បុរសជាប្តីគឺមានអាយុ ៤៩ ឆ្នាំ ចំណែកដៃគូរបស់ខ្លួន ដែលមានអាយុ៤២ឆ្នាំ បានរួចផុតពីសេចក្តីស្លាប់ ក្រោយចេញតាមបង្អួចរថយន្ត ហើយហែលទឹកមកកាន់ច្រាំង។

យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យនរណាម្នាក់ រងរបួសអ្វីនោះទេ ហើយភ្លាមៗគេក៏បានហៅក្រុមពន្លត់អគ្គីភ័យ មកជួយស្ទូចយករថយន្តចេញពីក្នុងបឹង Plansee ផងដែរ ស្ថិតនៅក្នុង រដ្ឋ Tyrol នៃប្រទេសអូទ្រីស។

អ្នកនាំពាក្យ ក្រុមពន្លត់អគ្គីភ័យម្នាក់ បានឲ្យដឹងថា រថយន្តដែលត្រាំទឹក ត្រូវបានក្រុមសង្គ្រោះព្យាយាម ស្ទូចចេញយ៉ាងប្រញាប់ប្រញាល់ព្រោះគេខ្លាចវាបំពុល និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៅទីនោះ តែយ៉ាងណាក៏ដោយ ប្រតិបតិ្តការខាងលើត្រូវចំណាយ ពេលអស់ជាង ៣ម៉ោងឯណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]