ដោយមានការណែនាំ ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ កម្លាំងនគរបាលប៉ុស្តិ៍ទាំង ៨ របស់ខណ្ឌ៧មករា បានបើកប្រតិបត្តិការដើរប្រមូលក្មេងៗ ដែលមិនទាន់គ្រប់អាយុ វក់នឹងហ្គេមអ៊ីនធឺណិត ហើយភ្លេចការ រៀនសូត្រ។

សម្រាប់សង្កាត់វាលវង់ នាព្រឹកថ្ងៃទី២៥ ខែសីហា នេះ នាយប៉ុស្តិ៍នគរបាល លោក ម៉ុក បូរុណឆសក្តិ បានឲ្យដឹងថា នៅក្នុងសង្កាត់វាលវង់ គ្រាន់តែហ្គេមអ៊ីនធឺណិត ចំនួន ៤កន្លែង សមត្ថកិច្ចរបស់លោក បានប្រមូលក្មេងៗពី ៥០ទៅ៦០នាក់ ដែលពួកគេកំពុងលេង ហើយភ្លេចបាយភ្លេចទឹក និងមិនទៅរៀនសូត្រ ។

នាយនគរបាលប៉ុស្តិ៍រូបនេះ បានបន្តថា ចំពោះក្មេងៗដែលប្រមូលបានខាងលើនេះ ត្រូវបាននាំយកទៅ សាលាសង្កាត់ ដើម្បីធ្វើការអប់រំ ហើយឲ្យឪពុកម្តាយ និងអាណាព្យាបាលរបស់ពួកគេមកធានា យកកូនត្រឡប់ទៅវិញ។

បើយោងតាមសមត្ថកិច្ច សង្កាត់ផ្សេងទៀត ក៏បានដើរប្រមូលក្មេងៗដែលកំពុងវក់នឹងហ្គេមអ៊ីនធឺណិតនេះដែរ ។ ប្រតិបត្តិការដូចគ្នានេះ ក៏បានធ្វើឡើងកាលពីថ្មីៗនេះ នៅក្នុងទឹកដីខណ្ឌដូនពេញ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]