កូរ៉េខាងត្បូង៖ កាលពីយប់ម្សិលមិញថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ គេឃើញថា តារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េខាងត្បូង គឺG-Dragon ដែលជាមេក្រុមនៃក្រុមចម្រៀងបុរសBIG BANG និង កញ្ញា CL មេក្រុម2NE1 ពួកគេបានធ្វើពិធីជប់លៀងមួយ នៅឯ ក្លឹបCakeShop នៃទីក្រុងសេអ៊ូល។

ទន្ទឹមនឹងវិធីជប់លៀងនោះផងដែរ យើងសង្គេតឃើញថា ពិតជាមាន ភាពសប្បាយរីករាយខ្លាំងមែនទែន ដោយមានមិត្តរបស់តារាទាំង២នាក់នេះ ចូលរួមយ៉ាងច្រើនកុះករ ដែលញុំាងឲ្យរាត្រីក្នុងក្លឹបCakeShop មានភាពអ៊ូរអ៊រជាខ្លាំង។ ហើយអ្វីដែលគួរចាប់អារម្មណ៍ទៀតនោះគឺ ម៉ូដសម្លៀកបំពាក់របស់អ្នកទាំង២ គឺមានលក្ខណៈស្រដៀងទៅនឹងឈុត Couple ដែរ។ ព្រោះថា បើនិយាយពីឈុតសម្លៀកបំពាក់របស់GD វិញ គឺគាត់បានជ្រើសរើសនូវ អាវពណ៌ខ្មៅ វាលក្លៀក កស្រួច និងខោខូវប៊យ ស្បែកជើងប៊ូ មានកែងពណ៌ខ្មៅ ព្រមទាំងពាក់មួកពណ៌ខ្មៅមួយផងដែរ។ ចំណែកឯកញ្ញា CL វិញគឺកញ្ញា បានជ្រើសរើសនូវឈុតប្រហាក់ប្រហែលទៅនឹង GD ដែរ គឺ អាវសំណាញ់ពណ៌ខ្មៅមើលធ្លុះដល់ខាងក្នុង ជាមួយនឹងអាវក្រៅខ្លីត្រឹមចង្កេះ រីឯខោវិញគឺ ខោខូវប៊ូយពណ៌ស្លេក និងស្បែកជើងកែងពណ៌ខ្មៅផងដែរ។

តោះអីចឹង មកទស្សនានូវវីដេអូរបស់ពួកគេទាំង២ ថាតើសប្បាយប៉ុន្មាន!?៖

ប៉ុន្តែមិនថាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលGD ត្រូវបានគេលួចថតបាន ពេលកំពុងជប់លៀងកម្សាន្តនៅក្លឹបយ៉ាងដូច្នេះ៕

ចំណាប់អារម្មណ៍ខ្មែរឡូត

អ្នកគាំទ្រជាច្រើមធ្លាប់តែឃើញ តារាក្នុងដួងចិត្តរបស់គេ នៅពេលដែលពួកគេ នៅលើឆាកសំដែងក្បាច់រាំ ច្រៀង ឬក៏សំដែងកាយវិការផ្សេងៗមែនទេ? ប៉ុន្តែយើងមិនធ្លាប់បានដឹងទេថា ពួកគេបានធ្វើអ្វីខ្លះ នៅខាងក្រៅឆាកជាពិសេសគឺនៅពេលយប់។

ក្រុមអ្នកគាំទ្រតារា Kpop មួយចំនួន ពិតជាចង់ដឹងណាស់ ពីសកម្មភាពប្រចាំថ្ងៃ របស់តារានៅក្នុងដួងចិត្តពួកគេ ថាតើពេលនេះ ពួកគេកំពុងតែធ្វើអ្វី ហើយនៅពេលទំនេរពួកគេ ចូលចិត្តធ្វើអ្វី។ ដូចនេះសូមនាំអារម្មណ៍ប្រិយមិត្ត មកតាមដាននូវរូបភាពតារា Kpop មួយចំនួនខាងក្រោម ដែលត្រូវគេថតបាន ពេលពួកគេចូលក្លឹបរាត្រី៖

1) 2NE1’s Cl

ប៉ុន្មានថ្ងៃមុននេះ មានគេលួចថតនាង CL ពេលកំពុងមានពិធីជប់លៀង​នៅក្លឹបរាត្រីមួយកន្លែង ក្នុងទីក្រុងសៀងហៃ ជាមួយនឹងក្រុមការងារ និងក្រុមរាំរបស់នាង ដោយបានបញ្ចេញក្បាច់រាំទៅតាមបទភ្លេង។

2) Girl’s Generation- Hyoyeon & Miss A – Min

អ្នកទាំង២ នេះ ត្រូវបានគេឃើញថា បានចូលក្លឹបរាត្រីជាញឹកញាប់ ហើយពួកគេបានឡើងទៅចាក់ភ្លេងជាមួយ Dj និងរាំឡើងផ្អើលក្លឹបទាំងមូលទៀតផង។

3) AOMG Launch Party

បន្ទាប់ពី Justin Bieber​ បានបញ្ចប់ការសំដែងរបស់ខ្លួន នៅទីក្រុង សេអ៊ូល ថ្ងៃទី ១០ខែតុលា ឆ្នាំ២០១៣ គាត់បានបង្កើតពិធីជប់លៀងមួយ ដែលហៅថា AOMG’s Launch party​ ក្នុងក្លឹបកម្សាន្តមួយកន្លែង ដែលមានការចូលរួមដោយ តារាកូរ៉េល្បីៗមួយចំនួនដូចជា: G-dragon, Jay Park, 2AM’s Jokwon, 2PM’s Woo Young, 2NE1’s CL, Girl’s Generation Hyoyeon និងមានជាច្រើនទៀត។

3). 2AM’s Jokwon

នៅក្នុងកំឡុងឆ្នាំ២០១៣ គេថតបាន រូប Jokwon ឈរនៅពីមុខ បារខ្ទើយដែលជាបារដ៏មានប្រជាប្រិយភាពមួយ នៅក្នុងប្រទេសថៃ។

ចុនអានត្រង់នេះ៖  រូបភាពតារាកូរ៉េល្បីៗ ដែលគេថតបាន ពេលកំពុងចូលក្លឹបរាត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]