(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់ទឹកដីរបស់ខ្លួនវិញនៅព្រឹកថ្ងៃទី០៣ មិថុនានេះ ទៅតាមគម្រោងតែដោយសារតែនៅ ប្រទេសចិនតៃប៉ិ ជួបបញ្ហាព្យុះភ្លៀងខ្លាំងនោះ ទើបត្រូវពន្យារពេលដល់យប់ថ្ងៃនេះ វិញ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ចាន់ មិថុនា មន្រ្តីព័ត៌មាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រាប់ Fresh News ព្រឹកនេះ។

ជាមួយនឹងដំណើរវិលត្រឡប់មកមកវិញនេះដែរ ក្រុមជម្រើសជាតិកម្ពុជា នឹងមិនមានពេលច្រើនដើម្បីសម្រាកនោះទេ ព្រោះត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមចិនតៃប៉ិ វិញម្ដងនៅក្នុងជំនួបជើងទី២ នាថ្ងៃទី០៧ ខែមិថុនាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមខ្លាំងឡើងទៅវគ្គបន្ដ។

គួរបញ្ជាក់ផងដែរថា ការប្រកួតស្មើជាមួយក្រុមចិនតៃប៉ិ ២-២ ក្រៅទឹកដី គឺជាឱកាសល្អ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលមានសង្ឃឹមឡើងទៅវគ្គបន្ដបាន ព្រោះការប្រកួតជើងទី២ ធ្វើឡើងក្នុងទឹកដីកម្ពុជា ពិសេសគឺក្រុមជម្រើសជាតិ កម្ពុជា ត្រូវការត្រឹមស្មើក្នុងទឹកដី ក៏កម្ពុជាទទួលបានកៅអីវគ្គជម្រុះជុំចុងក្រោយដែរ ដោយសារតែកម្ពុជាមាន ២គ្រាប់ក្នុងដៃ នៅទឹកដីក្រៅផ្ទះហើយនោះ។

ក្នុងជំនួបដ៏តានតឹងលើកទី២ យប់ក្បាលព្រលប់យប់មិញនេះដែរ កម្ពុជា បានធ្វើការវាយបករហូតដល់តាមបានស្មើ ២-២ ក្នុងវគ្គទី១ បើទោះបីជាមិនមាន គ្រាប់បំប៉ោងសំណាញ់ទីបន្ថែមក្នុងវគ្គទី២ក៏ដោយ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពាន រង្វាន់ AFC Asian Cup 2019 ក្នុងទឹកដីចិនតៃប៉ិ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ដោយយោងតាមព័ត៌មានប៉ុន្មានម៉ោងមុននេះ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់ទឹកដីរបស់ខ្លួនវិញ កាលពីវេលាម៉ោង ១១:៣០នាទីព្រឹកនេះ បន្ទាប់ពីប្រកួតស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះចិនតៃប៉ិ ដោយលទ្ធផល ២-២ កាលពីម្សិលមិញ នៅក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ។

ដោយភ្លាមៗនេះ ដោយសារនៅចិនតៃបិុ កំពុងជួបនូវបញ្ហាព្យុះភ្លៀងខ្លាំង ជាហេតុធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ពន្យានូវការធ្វើដំណើរមកកាន់មាតុភូមិវិញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]