ភ្នំពេញ ៖ មន្ដ្រីយោធាពាក់ផ្កាយពីរ មានតួនាទី ជានាយរងសេនាធិការកងទ័ពជើងគោក រួមទាំងអ្នកបើក បររថយន្ដ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមទាំងដកហូតគ្រឿងញៀនជាង៥គីឡូក្រាម នៅ ក្នុងប្រតិបត្ដិការសម្រុកចូលវិមានរបស់លោក ផ្កាយពីរខាងលើ ដើម្បីបង្ក្រាបការជួញដូរ គ្រឿងញៀនទ្រង់ទ្រាយធំមួយ ដែលមានលោកផ្កាយពីរជាមេខ្លោង ។

ប្រតិបត្ដិការបង្ក្រាបការជួញដូរគ្រឿង ញៀនទ្រង់ទ្រាយធំ របស់មន្ទីរប្រឆាំងគ្រឿង ញៀនក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកព្រះរាជអាជ្ញារង គឺ ប៉ុណ្ណារ៉ានេះ បាន ប្រព្រឹត្ដទៅកាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ នៅក្នុងវិមានដ៏ធំមួយ ដែលស្ថិតនៅក្នុងបុរី ជ្រោយបាសាក់ មាន ទីតាំងនៅក្នុងភូមិអូរ អណ្ដូងមួយ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ។ ក្នុងនោះសមត្ថកិច្ច បានឃាត់ខ្លួន ម្ចាស់វិមាន ដែលគេស្គាល់ឈ្មោះ ចាន់ ឫទ្ធីឌី មានឋានន្ដរស័ក្ដិជាឧត្ដមសេនីយ៍ទោ និងតួនាទីជាអគ្គ សេនាធិការរងកងទ័ពជើងគោក រួមទាំងអ្នក បើកបរម្នាក់ផងដែរ ។ ចំណែកភរិយារបស់ជនសង្ស័យជា មេខ្លោងជួញដូរគ្រឿងញៀន ខាងលើនេះ បានរត់គេចខ្លួនបាត់ ខណៈដឹងថា សមត្ថកិច្ចទៅធ្វើការឡោម ព័ទ្ធភូមិគ្រឹៈ របស់ខ្លួនដើម្បីបង្ក្រាប ។ ក្រៅពីឃាត់ខ្លួន មនុស្ស សមត្ថកិច្ចក៏ដកហូតបានថ្នាំញៀន ប្រភេទ WY ប្រមាណ៤ម៉ឺនគ្រាប់ ស្មើនិង ២០សុង រួមជាមួយថ្នាំញៀនប្រភេទម៉ាទឹក កក ទម្ងន់ប្រមាណ១គីឡូ ក្រាមផងដែរ ។ ក្រៅពីនេះ សមត្ថកិច្ចក៏បានបន្ដមកធ្វើការ ឆែកឆេរទីតាំងហាងបៀរហ្គាឌិន ដែលមាន យីហោរស្មីបឹងកេងកង ស្ថិតនៅខាងក្រោយ សាលាបឹងកេងកង ក្នុងសង្កាត់បឹងកេងកង ទី១ ផងដែរ ដែលហាងបៀរហ្គាឌិនខាងលើ ត្រូវបានគេអះអាងថា ជារបស់ជនសង្ស័យ ដើម្បីរកគ្រឿងញៀនបន្ដ ទៀតនៅរសៀលថ្ងៃដដែល តែរកមិនឃើញវត្ថុតាងបទល្មើស អ្វីនោះទេ ។

ប្រភពពីសមត្ថកិច្ចដែលដកស្រង់ចម្លើយ ជនសង្ស័យបានអះអាងថា សកម្មភាពជួញ ដូរគ្រឿងញៀន របស់គេ គឺប្រព្រឹត្ដឡើងអស់រយៈពេលជិត២០ឆ្នាំមកហើយ មិនដែល សមត្ថកិច្ចចាប់បានម្ដងណាឡើយ ហើយថ្នាំ ញៀនដែលរូបគេធ្វើការជួញដូរ គឺនាំមកពី ប្រទេសឡាវ ដោយមានឈ្មួញគ្រឿងញៀន ឡាវ ជាអ្នកនាំយកមកឱ្យសម្រាប់ធ្វើការលក់ចែកចាយនៅក្នុងស្រុក និងនាំចេញទៅក្រៅ ប្រទេសផងដែរ។ ក្នុងនោះអ្វីដែលជាការកត់ សម្គាល់ពេលសមត្ថកិច្ចចម្រុកចូលទៅក្នុង វិមានរបស់មេខ្លោងជួញដូរគ្រឿង ញៀនខាងលើនេះ គឺក្រៅពីឃាត់ខ្លួន និងរកឃើញថ្នាំញៀននៅក្នុងវិមានរបស់គេ គេឃើញមានស្ដុក ឈើប្រណិតជាច្រើន សម្រាប់ធ្វើការកែច្នៃ ដោយមានកម្មករបម្រើការងារទាំងប្រុស ទាំងស្រី ចំនួន ២៨ នាក់ឯណោះ ។ មិនតែ ប៉ុណ្ណោះនៅក្នុងភូមិគ្រឹៈដែលគេចាត់ទុកថា ជាវិមានរបស់ឈ្មួញជួញដូរថ្នាំញៀន ខាងលើនេះ គឺមានបំពាក់ទៅដោយគ្រឿងសង្ហារឹម ប្រណិតៗហើយភូមិគ្រឹៈដែលសង់ឡើងនៅ ក្នុង បរិវេណដីដ៏ធំ មានកំពស់៣ជាន់នោះ បើកុំតែសមត្ថកិច្ចចុះបង្ក្រាបបានជាក់ស្ដែង គ្មាននរណាដឹងថា ភូមិ គ្រឹៈខាងលើ គឺជារបស់មេខ្លោង សម្រាប់ស្ដុកនិងជួញដូរគ្រឿងញៀន នោះឡើយ ដោយសារតែម្ចាស់ភូមិ គ្រឹៈគេស្គាល់ជាទូទៅថា ជាមន្ដ្រីយោធាជាន់ខ្ពស់ ពាក់ដល់ទៅផ្កាយពីរឯណោះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]