(ភ្នំពេញ)៖ តារា Facebook ដែលពូកែតុបតែងខ្លួនបែបប្លែកៗ ខុសពីគេ រហូតល្បីល្បាញពេញផ្ទៃប្រទេស និងហូរហៀ​ភាពល្បីល្បាញដល់ក្រៅប្រទេសទៀតនោះ នាង រំដួលលិចទឹក ​ត្រូវបានមហាជន កោតសរសើរ ពីភាពប៉ិនប្រសប់របស់នាងថា ចេះច្នៃប្រឌិត ថែមទាំង​ពូកែថែរក្សាវប្បធម៌ ប្រពៃណីជាតិឲ្យគង់វង្សទៀតផង។ ថ្មីៗនេះ តារា Facebook នាងរំដួលលិចទឹក បានជួបរឿងស៊យធំមួយ ដែលមិននឹកស្មានដល់ ដោយនាងត្រូវចោរឆក់ កាបូប ត្រូវបាត់បង់ទ្រព្យសម្បត្តិ ដែលនៅក្នុងនោះជាច្រើន។

អ្នកចូលចិត្តលេងបណ្ដាញសង្គម Facebook តែងកត់សម្គាល់ឃើញថា នាងរំដួលលិចទឹក ថ្វីត្បិតតែ​ល្បីល្បាញខាងគំនិតច្នៃប្រឌិត ម៉ូដប្លែកៗ ដើម្បីថតរូប រកភាពទាពទាក់ទាញ តែនាងមិនមែនជាមនុស្ស មានទ្រព្យបបូរណ៍ហូរហៀ ដូចតារាដទៃឡើយ ។ តារាភេទទី៣រូបនេះ ប្រឹងប្រែងធ្វើការសន្សំប្រាក់ យ៉ាងលំបាកតាមជំនាញផាត់មុខរបស់នាង ។

ប៉ុន្តែរឿងមិនគួរកើត វាបានកើតឡើងចំពោះនាង ទាំង​មិនបានប្រុងប្រៀបទុកមុន ដោយប្រភពពីសាច់ញាតិរបស់នាង បាននិយាយថា ​រំដួលលិចទឹក ត្រូវបានចោរឆក់កាបូប​ ត្រូវ​បាត់បង់លុយកាក់ បូករួមទាំងទ្រព្យសម្បតិ្ត ជាច្រើនផ្សេងទៀត ។

ប្រភពដដែលបានបន្តថា ​រំដួលលិចទឹក មានកម្មវិធីត្រូវចេញក្រៅ នៅម៉ោងប្រមានជាង៨យប់ ខណៈផ្លូវចូលទៅផ្ទះរបស់នាងមានសភាពស្ងាត់ ពេលនោះ ​នាងដើរចេញមក ក៏ត្រូវចោរឆក់តែម្ដង ហើយរបស់របរជាច្រើន ដែលសុទ្ធសឹងជាញើសឈាម​ បានមកយ៉ាងលំបាក ក៏ត្រូវបាត់បង និងមានអារម្មណ៍សោកស្ដាយជាខ្លាំង ព្រោះនេះ មកពីនាងខ្វះភាពប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពទ្រព្យសម្បត្តិនាង ។

កន្លងមក គេសង្កេតឃើញថា មានអ្នកសិល្បៈជាច្រើន បានបាត់បង់ទ្រព្យសម្បត្តិ ដូចជា នាង ពេជ្រ អាវីហ្សា ត្រូវចោរលួចឡាន, នាង កែវ ពេជ្រ​ពិសី ចោរឆក់កាបូប ដែលចោរ​មិនបានស្គាល់ថា សិល្បៈឬមិនសិល្បៈទេ ឲ្យតែធ្វេសប្រហែស គឺត្រូវលួច​ទាំងអស់៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]