រាជធានីភ្នំពេញ ៖ រថយន្ដម៉ាកកាមរី ពណ៌ខ្មៅ មួយគ្រឿង ដោយសារអ្នកបើកបរប្រញាប់ក្នុងល្បឿនលឿន ស្រាប់តែបែកកង់មុខខាងឆ្វេង បោកវិល១ជុំទៅបុករបងដែកខូចខាតមួយ ផ្ទាំង និងជញ្ជាំងថ្ម និងបន្តទៅបុកធ្លាយទ្វារផ្ទះឈើជាប់គាំងទៅមុខលែងរួច ដែលហេតុការណ៍នេះកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន កាលពីវេលាម៉ោង៥និង០៥នាទីព្រឹកថ្ងៃទី២៤ សីហា ២០១២ ។ អ្នកបើករថយន្តខាងលើឈ្មោះស៊ុយ គឹមសួរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែន។

ប្រភពពីលោកសោម សុភី នាយផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមការសន្និដ្ឋាន គឺបណ្ដាលមកពីអ្នកបើករថយន្ដលឿនពេក បែកកង់មុខ ជាន់ហ្វ្រាំង វិលខ្លួន១ជុំ ក៏ច្រឡោតទៅបុករបងដែក ជញ្ជាំងថ្ម និងទ្វារផ្ទះឈើនៅខាងស្ដាំដៃតែម្តង ។ ចំណែករថយន្ដខ្ទេចមុខមួយចំហៀង និងបែកកង់មុខផ្នែកខាងឆ្វេង តែសំណាងល្អ មិនបង្កឱ្យនរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]