(កំពង់ចាម)៖ រថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូពីក្រោយ បន្ទាប់មកស្រាប់តែ​រេចង្កូតទៅបុកបង្គោលភ្លើង ដាច់ធ្លាក់រាប​និងរាយប៉ាយពេញផ្លូវ បណ្ដាលឱ្យមានអ្នក​រងរបួសធ្ងន់ និងស្រាលជាច្រើនអ្នកផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចថ្នល់កែង ស្ថិតក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម។ បើតាមមន្ដ្រីនគរបាលចរាចរណ៍ស្រុកបាធាយ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដសាំងយ៉ុង​ដឹងអ្នកដំណើរ បើកបរក្នុងទិសដៅពីភ្នំពេញទៅសៀមរាប ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចថ្នល់កែង បំបែកទៅព្រែកក្ដាម ស្រាប់តែបុកម៉ូតូពីក្រោយពេញទំហឹង បន្ទាប់មកបានរេចង្កូតទៅបុកបង្គោលភ្លើង បាក់រាបដល់ដី ធ្វើឱ្យដាច់ខ្សែភ្លើងពាសពេញផ្លូវ។

សមត្ថកិច្ចដដែលបន្ដថា ក្នុងករណីនេះ បណ្ដាលឱ្យតៃកុងរថយន្ដ និងអ្នកជិះក្នុងរថយន្ដនោះ រងរបួសធ្ងន់ស្រាលជាច្រើនអ្នក។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដសមត្ថកិច្ចស្ទួច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរងចាំការដោះ​ស្រាយតាមនីតិវិធី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណី ជិះបុកបង្គោលភ្លើងនេះដែរ យុវជន៣នាក់ជិះម៉ូតូ ស្កុបពី បុកបង្គោលភ្លើងម្នាក់ស្លាប់​ និង២ទៀតរងរបួសធ្ងន់​ នៅម៉ោង​ ៥៖៣៥នាទី​ ល្ងាចថៃ្ងទី២៥​ ខែមីនា​ ឆ្នាំ២០១៦​ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៩០.៩១​ ត្រង់បង្គោលភ្លើង​ កែងខាងកើត​ ការិយាល័យសភា​ ខេត្តកំពង់ឆ្នាំង ទល់មុខក្លោងទ្វារ​ មុខសាលាខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បណ្តាលអោយយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង​កើតហេតុ​ និង២នាក់ទៀតរងរបួស៕

ជាមួយគ្នានេះ កាលពីពេលថ្ងៃត្រង់ក្នុងថ្ងៃទី៣០​ ខែមករា ឆ្នាំ ២០១៦ យុវសិស្សមួយ រូបបានជិះម៉ូតូ ផ្លោងចុះ ទៅក្រោម ស្ពានជ្រោយចង្វារ ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវសិស្សជាជនរងគ្រោះ ដែលមិនដឹងអត្តសញ្ញាណ តែជាសិស្សរៀននៅសាលាឯកជន មួយរូប បានជិះម៉ូតូ ទៅបុកបង្គោលភ្លើង នៅលើស្ពានជ្រោយចង្វារ ហើយបានហោះផ្លោង មកខាងក្រោមស្ពាន ដែលសំណាងល្អមិនបាន ធ្លាក់ចុះទៅក្នុង ទឹកទន្លេ។ យ៉ាងណាមិញ យុវសិស្សរូបនេះ មិនបានបាត់បង់ជីវិតនោះទេ តែរងរបួសធ្ងន់ បែកមុខមាត់ និងទំនងជាបាក់ជើង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]