នារីវ័យក្មេងម្នាក់បើករថយន្ត CRV ពណ៌សំបកឪឡឹកមួយគ្រឿងក្នុងល្បឿនលឿនទំនងជាស្រវឹងផងនោះ វ៉ាគេឯងពេញតែផ្លូវក៏ជ្រុលទៅបុករបាំងដែកចែកផ្លូវ បណ្តាលឱ្យបាក់អស់៣ផ្ទាំង ចំណែករថយន្តបង្កបែកកង់មុខខាងឆ្វេងបើកទៅមុខលែងរួចត្រូវ ប៉ូលិសចរាចរដែលឈរជើងប្រចាំការនៅក្រោមស្ពានអាកាស៧មករា ឃើញក៏ធ្វើការឃាត់បានភ្លាមៗ កាលពីវេលាម៉ោង៩និង៥៥នាទីយប់ថ្ងៃទី២៣ សីហា ២០១២ ត្រង់ចំណុចខាងលិចស្ពានអាកាស៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសចរាចរ ម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្ត CRV ពណ៌សំបកឪឡឹក បើកដោយនារីម្នាក់អាយុប្រហែល២០ឆ្នាំ ទំនងជាស្រវឹងផង មានល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច និងបើកវ៉ាគេឯងពេញតែផ្លូវ។ លុះមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងដែកចែកផ្លូវ បណ្តាលឱ្យបាក់អស់៣ផ្ទាំង ។ ឃើញដូចនេះលោកក៏រត់ទៅស្ទាក់ឃាត់រថយន្ត និងនារីបើកបានភ្លាមៗផងដែរ ។ រថយន្ត និងអ្នកបើកបរត្រូវសមត្ថកិច្ចនាំយកទៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយសងសំណងសម្បត្តិសាធារណៈ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]