កូរ៉េខាងត្បូង៖ រឿងភាគរបស់កូរ៉េខាងត្បូង ដែលកំពុងតែល្បីល្បាញខ្លាំង និងបានបំបែកឯតទគ្គកម្ម ជារឿងភាគ មានភាគរយ នៃអ្នកទស្សនា ច្រើនជាងគេបំផុត របស់កូរ៉េខាងត្បូង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ គឺរឿង «Descendants of The Sun» បានបំផុសគំនិត ដល់ប្រជាជនកូរ៉េជាច្រើន ឲ្យទៅចុះឈ្មោះ ធ្វើជាកងកម្លាំងពិសេស ប្រចាំប្រទេសកូរ៉េខាងត្បូង។

យោងតាមប្រភពយោធាមួយ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា មនុស្សវ័យក្មេង ប្រមាណជា ១,៥០០នាក់ បានទៅចុះឈ្មោះ ក្នុងសេចក្តីសង្ឃឹមថា អាចក្លាយខ្លួនជា កងកម្លាំងពិសេស របស់ប្រទេសកូរ៉េខាងត្បូង ដែលនេះអាចមកពី ភាពជោគជ័យ ដ៏ធំធេងមួយ នៃខ្សែភាពយន្ត រឿង «Descendants of The Sun» ផងដែរ។ 

បើទោះបីជា មានចំនួនមនុស្សជាច្រើន បានទៅចុះឈ្មោះ ដើម្បីក្លាយខ្លួន ជាកងកម្លាំងពិសេស យ៉ាងនេះក្តី ប៉ុន្តែទីកន្លែងទំនេរ នៅសល់សម្រាប់តែមនុស្ស ចំនួន ២៦៥នាក់ តែប៉ុណ្ណោះ ដែលនេះគឺជារឿង ដ៏គួរឲ្យសោកស្តាយមួយ ចំពោះពួកគេ។

គួរឲ្យដឹងផងដែរថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ តម្រូវការជាមធ្យម សម្រាប់កងកម្លាំងពិសេស ប្រចាំប្រទេសកូរ៉េខាងត្បូង គឺមនុស្សចំនួន ៣.៦នាក់ សម្រាប់គ្រប់តំណែង ដែលនៅទំនេរ។ ចំនួនមនុស្ស ដែលចង់ធ្វើជា កងកម្លាំងពិសេស របស់ប្រទេសកូរ៉េខាងត្បូង មានការកើនឡើង យ៉ាងចម្លែក និងគួរឲ្យកត់សម្គាល់ ខណៈគេបានសន្និដ្ឋានថា ដោយសារតែ ខ្សែភាពយន្ត រឿង «Descendants of The Sun» នេះតែម្តង។

គួរបញ្ជាក់ផងដែរថា បុរសវ័យក្មេងគ្រប់អាយុ ទាំងអស់ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានគេតម្រូវឲ្យ ចូលបម្រើការងារយោធា រយៈពេល ២ឆ្នាំ។ ចំពោះអ្នកដែលត្រូវបានជ្រើសរើស ឲ្យចូលរួម បម្រើការងារយោធា នឹងត្រូវឆ្លងកាត់ ការសម្ភាសន៍។ បន្ទាប់មក ពួកគេចាប់ផ្តើម ទទួលបានការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ទៅលើផ្នែករាយកាយ និងផ្លូវចិត្តរយៈពេល ១៧សប្តាហ៍។

យ៉ាងណាមិញ រឿងភាគកូរ៉េ Descendants of The Sun ចូលរួមសម្តែង ដោយតារាល្បីៗជាច្រើន ដូចជាលោក Song Joong-ki និងនាង ហាន់ជីអ៊ុន (Song Hye-kyo)ជាដើម។ រឿងភាគមួយនេះ ទទួលបានភាគរយ នៃអ្នកទស្សនា ច្រើនជាងគេបំផុតនៅកូរ៉េ រហូតដល់ទៅ ៣០.៤% ច្រើនជាង ០.៤% លើសរឿងភាគ The Moon Embracing the Sun ដែលសម្តែងដោយ លោក Kim Soo-Hyun និងនាង Han Ga-In របស់ប៉ុស្តិ៍ទូរទស្សន៍ MBC កាលពីឆ្នាំ២០១២ កន្លងទៅទៀត។

ជាក់ស្តែងស្របពេលដែល Descendants of The Sun កំពុងដាក់បញ្ចាំង នៅលើបុស្តិ៍ទូរទស្សន៍ វាបានទាញទម្លាក់ភាគរយ នៃអ្នកចូលទស្សនារឿងភាគដ៏ទៃ មកនៅទាបបំផុតដូចជា រឿង Please Come Back Mister របស់ប៉ុស្តិ៍ SBS (៣.៥%) និងរឿង Goodbye Mr. Black របស់ប៉ុស្តិ៍ SBS (៣.៦%)៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]