(កោះកុង)៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្ដរកកន្លែងដេកមិនទាន់ បុកចូលគ្លីនិកលក់ថ្នាំពេទ្យ បង្កឱ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្រុងខេមរភូមិន្ទខេត្តកោះកុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះ ឃុន សៅរិទ្ធ អាយុ២៧ឆ្នាំ បំរើការនៅក្រុមហ៊ុនស្រាបៀរ បើករថយន្ដហ៊ីយ៉ានដាយ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-5836 រួមជាមួយអ្នករួមដំណើរបីនាក់មិនស្គាល់ឈ្មោះ បានបុកចូលគ្លីនិកលក់ថ្នាំពេទ្យ១កន្លែង ស្ថិតជិតរង្វង់មូលយាយរែល សំណាងគ្មានអ្នករងគ្រោះធ្ងន់ធ្ងរ តែបណ្ដាលឲ្យគ្លីនិច និងរថយន្ដខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ រថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីរង់ចាំការដោះស្រាយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ នាវីវ័យក្មេងម្នាក់ រួមនឹងមិត្តភក្តិស្រីរបស់ខ្លួន បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត Highlander ពាក់ស្លាកលេខ 2S-2278 ពណ៌ត្រីឆ្លូញ ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្ត យីហោ V-99 ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ជាប់ផ្សារបាយ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ជាមួយសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យខូចទ្វារឃ្លាំងមួយផ្ទាំង និងខូចផ្នែកខាងមុខរថយន្ត Porche មួយគ្រឿងតម្លៃជិត១០មឺុនដុល្លារ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានរាយការណ៍ថា មុនដំបូងនារីអ្នកបើករថយន្ត បានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សីុ ពីលិចទៅកើត ស្រាប់តែដល់មុខឃ្លាំង ទំនងច្រឡំជាន់ហ្គែរថា ហ្រ្វាំង ក៏ជ្រុលចង្កូតបូលចូលឃ្លាំងតែម្តង តែសំណាងល្អ គ្មានបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុភ្លាមៗ នារីវ័យក្មេងអាយុប្រមាណ២០ឆ្នាំ តែមិនស្គាល់ឈ្មោះរូបនេះ បានទូរស័ព្ទហៅឪពុកម្តាយ និងញាតិរបស់ខ្លួន មកដោះស្រាយជាមួយម្ចាស់ឃ្លាំង តែមិនដឹងថា ត្រូវសងប៉ុន្មាននោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]