ភ្នំពេញ​៖ បើទោះបីជាល្បីល្បាញ និងមាន​ងារជាអធិរាជប្រដាល់ ប៉ុន្តែ​សម្រាប់ អេ ភូថង កន្លងមក​ត្រូវបានដឹងថា មិនមានផ្ទះសម្បែង​នៅសមររម្យ នោះទេ ដោយជ្រកតែ​ក្រោម​ដំបូល ស្តាតចាស់ ដើម្បីបង្ហាត់សិស្ស​ តែប៉ុណ្ណោះ ។

បើយោងតាមហ្វេសប៊ុក របស់លោក សាន ប៊ុនធឿន ដែលធ្វើបទសម្ភាស​ដល់លំនៅដ្ឋាន នោះ បានបញ្ជាក់យ៉ាងច្បាស់ថា អេ ភូថង ពិត​ជាទទួលបានផ្ទះ និងប្លង់រឹងពី ឧកញ៉ា ប៉ែន កាក់ មែន ។​ 

អេ ភូថង ថា«ខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ទេ ខ្ញុំអរគុណដល់លោកឧកញ៉ា និង​ លោកជំទាវ ដែលជួយ​ទិញផ្ទះឲ្យពួកខ្ញុំនេះ សប្បាយចិត្តមែនទែ រកអ្វីប្រៀបបាននោះទេ»។​ 

ដោយឡែកភរិយា​លោក អេ ភូថង​វិញ ក៏បាន​ថ្លែង​អំណរគុណថា «ខ្ញុំសប្បាយចិត្តមែនទែន ហើយក៏អរគុណ ដល់លោក​ឧកញ៉ា ប៉ែន កាក់ ដែលជួយឧបត្ថម្ភ​ពួកខ្ញុំរហូត ពេលពួកខ្ញុំអត់ម៉ូតូជិះគាត់​ទិញម៉ូតូ​ឲ្យ ហើយឥឡូវ​មកទិញផ្ទះឲ្យខ្ញុំទៀត »។

គួរបញ្ជាក់ផងដែរថា ផ្ទះដែលបានប្រគល់ជូននេះ គឺស្ថិតនៅបុរីសន្ដិភាព២ ចុះពីផ្លូវជាតិលេខ៣ ហួសរង្វង់មូល ចោមចៅ ដោយលោកឧកញ៉ា ប៉ែន កាក់ គឺជាអ្នកតំណាង លោកជំទាវហ៊ុន ម៉ាណា ប្រគល់ជូនលោក នឹងគ្រួសារ កាលពីថ្ងៃទី២៣ ឧសភា ម្សិលមិញ៕

អេ ភូថង និងភរិយា

ប្រភព៖ ដើមអម្ពីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ភូថង