តៃវ៉ាន់៖ វាជារឿងភ្ញាក់ផ្អើលថ្មីមួយទៀតហើយ បន្ទាប់ពីតារាសម្តែងស្រី របស់តៃវ៉ាន់ នាង Ruby Lin ដែលភាគច្រើនប្រិយមិត្ត និយមហៅថា ព្រះនាងចៀវៃ ទើបនឹងប្រកាសអំពី ទំនាក់ទំនងស្នេហា ជាមួយនឹងតារាសម្តែងប្រុស ដ៏ពេញនិយមម្នាក់ មិនទាន់បានប៉ុន្មានផងនោះ ពេលនេះក៏មានដំណឹងអំពី ថ្ងៃចូលរោងការ របស់ពួកគេទៀត ផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រី វ័យ៤០ឆ្នាំ នាង Ruby Lin ទើបនឹងប្រកាស ទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងលោក Wallace Huo ដែលមានវ័យ៣៦ឆ្នាំ កាលពីប្រមាណមួយសប្តាហ៍ មុននេះប៉ុណ្ណោះ តែក៏មានដំណឹងលេចលឺមកគ្នា ពួកគេទាំង២ ទំនងជាដឹកដៃគ្នាចូលរោងការ យ៉ាងលឿនបំផុត គឺនៅឆ្នាំក្រោយនេះ ហើយដែលមង្គលការរបស់ពួកគេ អាចនឹងប្រព្រឹត្តទៅ នៅឯកោះ ហាវៃ។

ជាងនេះទៅទៀត ប្រភពរបាយការណ៍ដែលបានមកពី JayneStars បានឲ្យដឹងថា តារាប្រុស Wallace បានរើមកកាន់តៃវ៉ាន់ វិញហើយក្រោយពី រូបគេមានទំនាក់ទំនងស្នេហា យ៉ាងស្អិតល្មួតជាមួយនឹង Ruby។

យ៉ាងណាមិញ Ruby បានស្នើដល់សារព័ត៌មានទាំងអស់ ឲ្យជួយទុកពេលវេលា និងរឿងផ្ទាល់ខ្លួន សម្រាប់នាងផង ហើយនាងបានបញ្ជាក់ថា សម្រាប់ដំណឹងល្អទាំងអស់ នាងនឹងធ្វើការចែករំលែក នៅពេលដែលពេលវេលាមកដល់។ ជុំវិញការស្នើសុំ របស់តារាស្រីរូបនេះផងដែរ អ្នកគ្រប់គ្រង និងចាត់ការទូទៅ របស់ Ruby បាននិយាយថា “Ruby និង Wallace គឺជាមនុស្សដែល ចូលចិត្តភាពឯកជន ដែលមិនចូលចិត្ត ចែករំលែកអំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងភាពឯកជនរបស់ពួកគេច្រើនពេកទេ។ យ៉ាងណាមិញ យើងអាចមើលដឹងបានថា ពួកគេទាំង២ ពិតជាសមនឹងគ្នាណាស់”។

នេះគឺជារឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាពិសេសសម្រាប់អ្នកគាំទ្រ របស់តារាទាំង២នេះតែម្តង ហើយអ្វីដែលសំខាន់នោះ គឺថាព្រះនាងចៀវៃ ធ្លាប់ប្រកាសថាខ្លួន ចង់នៅទំនេរ ដោយមិនចង់មានស្នេហា អ្វីនោះឡើយ បើទោះជាអាយុ ហាក់ដូចជារាងជ្រេ យ៉ាងណាក្តី តែស្រាប់តែមួយរយៈពេលថ្មីៗនេះ ទំនាក់ទំនងស្នេហារបស់នាង ក៏ត្រូវបានបែកធ្លាយតែម្តង៕

រូបភាពជាច្រើនរបស់នាង Ruby Lin និងលោក Wallace Huo៖ 

ប្រភព៖ lollipop

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា តារាស្រីតៃវ៉ាន់ នាង Ruby Lin ដែលភាគច្រើនទស្សនិកជនខ្មែរ ហៅនាងព្រះនាងចៀវៃ ក្នុងរឿងព្រះនាងយេយេ បានធ្វើដំណើរកម្សាន្ដវិស្សមកាល ទៅកាន់ប្រទេសជប៉ុន ជាមួយនឹងតារាស្រី Shu Qi កាលពីពេលថ្មីៗនេះ ដែលអ្នកទាំងពីរសុទ្ធតែជាអ្នកនៅលីវ ក្នុងវ័យ ៤០ឆ្នាំ។

ជាមួយគ្នានេះ នាងបានឆ្លើយតបយ៉ាងខ្លីថា ពួកយើងមិនរៀបការ មិនប្រាកដថា មិនមាននរណា មិនត្រូវការយើងនោះទេ ដែលជួនកាលពួកយើងនឹងអាចធ្វើភ្លាមៗ ដោយគ្មានគម្រោងក៏ថាបាន។ ទោះជាយ៉ាងណា មិនបានប៉ុន្មានផង កាលពីម្សិលមិញនេះ នាងបានប្រកាសថា នាងនិង តារាប្រុស Wallace Huo អាយុ៣៦ឆ្នាំ កំពុងតែទាក់ទងគ្នា ដែលនាងបានប្រកាសនៅក្នុងបណ្ដាញសង្គមចិន Weibo ដោយសរសេរជាសារថា ពួកយើងនឹងសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងជូនពរពួកយើង។

គួរបញ្ជាក់ថា អ្នកទាំងពីរធ្លាប់បានសម្ដែងរឿងភាគ Sound Of Colors ជាមួយគ្នា កាលពីឆ្នាំ២០០៦ និងត្រូវបានគេនិយាយថា អ្នកទាំងពីរលួចទំនាក់ទំនងមានស្នេហាជាមួយគ្នា ៤ឆ្នាំមកហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]