ស្រ្ដី Rhonda Burmeister នៅរដ្ឋ California សហរដ្ឋអាមេរិច បានប្រទះឃើញ បាឡែនធំមួយលេចពីទឹកនៅក្បែរ ខ្លួនពេលកំពុង ជិះកូនទូកលេងជាមួយកូនស្រី ពេលទៅដើរលេងនៅ Port San Luis។ នាងបាននិយាយថាពេលដែលសត្វរំពេសមុទ្រ កំពុងចុះមកលើទឹកទាំងហ្វូងស្រាប់តែ បាឡែននោះផុសចេញមកមួយរំពេច។នាងនិយាយថា ពេលឃើញវាភ្លាមនាងបង្វិលកាមេរ៉ាភ្លាម ហើយនេះជារឿងដ៏អស្ចារ្យសំរាប់នាងក្នុងមួយជីវិត តែនាងមានការសោកស្ដាយ ព្រោះមានទូកគូរស្នេហ៍មួយបានបោកដោយបាឡែននោះ ហើយគេមិនមានសំណាងបានមើលវា។

បើប្រិយមិត្ដបានឃើញ តើប្រិយមិត្ដមានអារម្មណ៍បែបណា? 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]