ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កូនប្រុសតូច របស់ពិធីករ លោក ជា វណ្ណារិទ្ធ កាន់តែល្បីឡើងៗហើយ ក្នុងបណ្តាញសង្គម ព្រោះតែមុខមាត់ Cute គួរឲ្យស្រឡាញ់ខ្លាំងពេក។

កាលពីថ្មីៗនេះដែរ ពិធីករស្រស់សង្ហាររូបនេះ បាននាំក្រុមគ្រួសារ ទៅដើរកំសាន្តនៅឯប្រទេសថៃ ដើម្បីផ្លាស់ប្តូរបរិយាកាស និងលំហែកាយ ក្រោយពេលនឿយហត់ពីការងារសិល្បៈអស់មួយរយៈ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតារាស្រីថៃល្បី នាង NamTarn Pichukkana បានជួបក្រុមគ្រួសាររូបលោកដោយចៃដន្យ ហើយរូបនាងក៏បានចាប់អោបអូនFame ជាមួយនឹងការសើចយ៉ាងស្រស់ស្រាយ ដែលហាក់បីដូចជាស្គាល់គ្នាពីមុនមកអញ្ចឹង។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏មានការភ្ញាក់ផ្អើល ពេលឃើញនាង​ NamTarn កាន់អូន Fame យ៉ាងពេញដៃបែបនេះ ប្រហែលរូបនាងក្នាញ់ និងស្រឡាញ់ ជាមួយនឹងមុខមាត់ Cute របស់អូន Fame ខ្លាំងហើយ។ ហើយជាពិសេស ក៏មានអ្នកគាំទ្រមួយចំនួន បាននិយាយលេងថា អូន Fame ទើបអាយុប៉ុណ្ណឹងសោះ ល្បីដល់ថ្នាក់ហ្នឹងទៅហើយ សូម្បីតែតារាស្រីថៃ ក៏ក្នាញ់រូបគេដែរ៕

តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

តារាស្រីថៃ NamTarn និងអូនFame

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ពិធីកររូបស្រស់សង្ហា និងល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានចែករំលែករូបថត ចំនួន៨សន្លឹក នៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក ដែលបង្ហាញឲ្យឃើញ លោកកំពុងឈរពរកូនប្រុស ដ៏សែនស្អាត និង Cute គួរឲ្យស្រលាញ់មែនទែន។ ភ្ជាប់ជាមួយរូបថតទាំងនោះ លោកក៏បានសរសេរថា «ម្សិលមិញជាមួយកូនរិទ្ធតូច ក្នុងកម្មវិធីសម្ភោធ រឿង អ្នកនាងម្ចាស់ឡឺកឺ»។

បន្ទាប់ពីរូបថតទាំងនោះ បានបង្ហោះរយៈពេល ត្រឹមតែ១ម៉ោងប៉ុណ្ណោះ ចំនួន Like និង Share បានកើនឡើងយ៉ាងច្រើន។ ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមុខមាត់ ឪពុកកូនទាំង២នាក់នេះ ព្រោះថាកូនប្រុស លោក ជា វណ្ណារិទ្ធ ដែលមានឈ្មោះថា ហ្វេម (Fame) ពិតជាមុខមាត់ដូចគ្នា ស្ទើរតែ១០០ភាគរយ ជាមួយនឹង លោក ជា វណ្ណារិទ្ធ ទៅហើយ។

ជាងនេះទៅទៀត អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ថែមទាំងបាន បញ្ចេញមតិ កោតសរសើរ ទៅដល់អូនហ្វេម ថាពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់ទៀតផង៕

តោះ! ទៅមើលរូបថតនោះទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]