ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថ កិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនក្រោយពីពួកគេធ្វើសកម្មភាពជិះរថយន្តដេញកាប់ គេ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ សីហា ២០១២ នៅក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះឌឹម សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត និងទី២-ឈ្មោះសុវណ្ណ ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ មុនពេលកើតហេតុគេឃើញជនសង្ស័យខាងលើជិះរថយន្ត១គ្រឿង និងមានប្រដាប់ដោយកាំបិត និងដាវសាម៉ូរ៉ៃក្នុងដៃរៀងៗខ្លួន ហើយបានចុះដេញកាប់ទៅលើជនរងគ្រោះដែលមានគ្នា៥នាក់កំពុងឈរលេង នៅក្នុងបរិវេណកាស៊ីណូ រត់បាតជើង.សព្រាត ដោយបន្សល់ទុកម៉ូតូចំនួន២គ្រឿងនៅកន្លែងកើតហេតុត្រូវជនសង្ស័យ កាប់បំផ្លាញចោលខូចខាតទាំងស្រុង ។

បន្ទាប់មកពួកគេទាំង២នាក់បានជិះឡានតាម ប្រមាញ់កាប់សម្លាប់ជនរងគ្រោះបន្តទៀតដោយគ្មានកោតក្រែងច្បាប់ ទម្លាប់បន្តិចឡើយ ប្រៀបដូចជាប៉ោយប៉ែត ជាកន្លែងអបគមន៍អ៊ីចឹង គឺពួកគេដើរកាន់កាំបិត និងដាវសាម៉ូរ៉ៃពេញផ្លូវរហូតទាល់តែសមត្ថកិច្ចប៉េអឹមចុះទៅ ឃាត់ខ្លួនតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]